រកឃើញរណ្តៅអាចម៌ផ្កាយដ៏ធំបំផុតមួយនៅឡាវ
- 2020-01-03 01:45:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញរណ្តៅអាចម៌ផ្កាយដ៏ធំបំផុតមួយនៅឡាវ
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានរកឃើញរណ្តៅអាចម៌ផ្កាយដ៏ធំបំផុតមួយនៅក្នុងតំបន់ Bolaven នៃខេត្តចម្បារសាក់ ប្រទេសឡាវ។ ការរកឃើញនេះ ត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី PNAS កាលពីពេលថ្មីៗនេះ ដោយផ្អែកលើភស្តុតាងសំណល់ គីមីភូមិសាស្រ្ត រូបភូមិសាស្រ្ត និងប្រវត្តិភូមិសាស្រ្ត។
រណ្តៅអាចម៌ផ្កាយនេះ មានប្រវែងប្រមាណ ១៧គីឡូម៉ែត្រ និងទទឹង ១៣គីឡូម៉ែត្រ កប់នៅក្រោមតំបន់ភ្នំភ្លើងមួយដែលមានផ្ទៃដីទំហំ ៩១០គីឡូម៉ែត្រ។ អ្នកស្រាវជ្រាវជឿជាក់ថា អាចម៌ផ្កាយបានធ្លាក់មកលើផែនដី ត្រង់ប្រទេសឡាវនេះ កាលពី ៧៩ម៉ឺនឆ្នាំមុន។
បន្ថែមពីនេះ អ្នកស្រាវជ្រាវ នឹងសិក្សាបន្ថែមអំពីកម្លាំងទំនាញអាចម៌ផ្កាយ ធ្លាក់មកលើផែនដី ដែលធ្វើឱ្យរណ្តៅនេះកប់លាក់ខ្លួនក្រោមដីបានយ៉ាងជ្រៅបែបនេះ៕