ឃើញហើយ​ភ្ញាក់ផ្អើល! រូប​ចម្លាក់​ទាំង ២០ ធំ​សម្បើម​បំផុត ​នៅ​ជុំវិញ​ពិភពលោក

  • 2020-01-04 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបចម្លាក់ ជា​ធម្មតា​ត្រូវ​បាន​បង្កើត​ឡើង​ជា​និមិត្តរូប តំណាង​ឲ្យ​អ្វី​មួយ។ ជួនកាល វា​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​រំលឹក​ដល់​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​បំភ្លេច​បាន ឬ ព្រឹត្តិការណ៍​សំខាន់​ណា​មួយ។ រូប​ចម្លាក់​ខ្លះ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ជាមួយ​នឹង​រូបរាង ក៏​ដូច​ជា​អត្ថន័យ​របស់​វា។

ជាង​នេះ​ទៅ​ទៀត រូប​ចម្លាក់​ខ្លះ ត្រូវ​បាន​គេ​សាងសង់​ឡើង ដោយ​ចំណាយ​អស់​ថវិកា​រាប់​លាន​ដុល្លារ និង​ពេល​វេលា​ជា​ច្រើន​ឆ្នាំ​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​រូបចម្លាក់​ទាំង ២០ ដែល​មាន​ទំហំ​ធំ​បំផុត​នៅ​ជុំវិញ​ពិភពលោក៖

២០. Forever Marilyn មាន​កម្ពស់ ៧,៩២ម៉ែត្រ ធ្លាប់​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​តាំង​នៅ​សហរដ្ឋអាមេរិក និង អូស្ត្រាលី

១៩. Statue of Ganesha មាន​កម្ពស់ ១៥,៨៤ម៉ែត្រ ស្ថិត​នៅ​ក្នុង​ខេត្ត Chachoengsao ប្រទេស​ថៃ

១៨. The statue of Mevlana Rumi មាន​កម្ពស់ ២០,១១ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីក្រុង Konya ប្រទេស​តួកគី

១៧. Mansu Hill Grand Monument មាន​កម្ពស់ ២២,២៥ម៉ែត្រ ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង

១៦. The Christ the Redeemer មាន​កម្ពស់ ៣០,៤៨ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល

១៥. Youth Mao Zedong Statue មាន​កម្ពស់ ៣២ម៉ែត្រ ស្ថិត​នៅ​ក្នុង​ខេត្ត Hunan ប្រទេស​ចិន

១៤. The Merlion of Sentosa មាន​កម្ពស់ ៣៦,៨៨ម៉ែត្រ ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី

១៣. Genghis Khan Equestrian Statue មាន​កម្ពស់ ៣៩,៦២ម៉ែត្រ ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី

១២. Rock sculpture of Decebalus មាន​កម្ពស់ ៣៩,៦២ម៉ែត្រ ស្ថិតនៅ​ក្នុង​ប្រទេស​រូម៉ានី

១១. Lord Murugan statue មាន​កម្ពស់ ៤២,៦៧២ម៉ែត្រ ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី

១០. African Renaissance Monument មាន​កម្ពស់ ៤៨,៧៦ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីក្រុង Dakar ប្រទេស​សេណេហ្គាល់

៩. Christ the King monument មាន​កម្ពស់ ៥២,៤២ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុង Swiebodzin ប្រទេស​ប៉ូឡូញ

៨. The Motherland Monument មាន​កម្ពស់ ៦០,៩៦ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីក្រុង Kiev ប្រទេស​អ៊ុយក្រែន

៧. The Chaukhtatgyi Buddha មាន​កម្ពស់ ៦៦,១៤ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា

៦. Leshan Giant Buddha មាន​កម្ពស់ ៧១,០១ម៉ែត្រ ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន

៥. Rodina-Mat zovyot មាន​កម្ពស់ ៨៥,០៣ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីក្រុង Volgograd ប្រទេស​រុស្ស៊ី

៤. The Statue of Liberty មាន​កម្ពស់ ៩២,៩៦ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីក្រុង New York City សហរដ្ឋអាមេរិក

៣. Emperors Yan and Huang មាន​កម្ពស់ ១០៥,៧៦ម៉ែត្រ ស្ថិត​នៅ​ក្នុង​ខេត្ត Henan ប្រទេស​ចិន

២. The Guan Yin statue មាន​កម្ពស់ ១០៧,៨៩ម៉ែត្រ ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន

១. Laykyun Sekkya Buddha មាន​កម្ពស់ ១១៥,៨២ម៉ែត្រ ស្ថិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

ប្រភព៖ wonderslist ប្រែសម្រួល៖ សេង ឡុង

អត្ថបទថ្មី
;