ក្រោម​បញ្ជាត្រាំ! អាមេរិក សម្លាប់​មេទ័ព​កំពូលអ៊ីរ៉ង់​បាន​សម្រេច

  • 2020-01-03 06:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេបញ្ជាការ​កំពូលអ៊ីរ៉ង់​ នាយឧត្តមសេនីយ៍ Qassem Soleimani ត្រូវបាន​សម្លាប់​ក្នុងហេតុការណ៍វាយប្រហារ​តាមអាកាស​របស់​អាមេរិក ក្រោម​បញ្ជារបស់​រដ្ឋបាល ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ​២០២០។

ការវាយប្រហារសងសឹក​របស់​អាមេរិក​ខាងលើនេះ ធ្វើឡើង​មួយថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមឧទ្ទាម​ដែលមានការគាំទ្រ​ពីអ៊ីរ៉ង់ បាន​វាយប្រហារ​ទៅលើ​ស្ថានទូត​អាមេរិក​ក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ក្នុងពេល​មានការ​ធ្វើបាតុកម្ម​ជាបន្តបន្ទាប់។

ក្រសួង​ការពារជាតិ​អាមេរិក បាន​បញ្ជាក់​ថា លោក Soleimani ត្រូវបាន​សម្លាប់​ក្នុងការវាយប្រហារ​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុងបាដាដ។ «តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រធានាធិបតី យោធា​អាមេរិក បាន​ចាត់វិធានការ​ការពារ​ទ័ព​អាមេរិកដែល​នៅក្រៅប្រទេស ដោយការសម្លាប់ Qassem Soleimani»។

អាមេរិក អះអាងថា លោក Soleimani គឺ​ជាអ្នករៀបចំផែនការ​យ៉ាង​សកម្ម ក្នុងការ​វាយប្រហារទូត និង​ទាហាន​អាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ និង​ក្នុង​តំបន់។ លោក Soleimani និង​កងទ័ពរបស់​គាត់ គឺ​ជាអ្នកទទួលខុសត្រូវចំពោះ​ការស្លាប់​ និង​របួស​ទាហាន​អាមេរិករាប់ពាន់នាក់៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;