សម្តេច ហ៊ុន សែន បញ្ជាក់រឿងការស្នើឱ្យ​ដកតំណែងអភិបាលខេត្តកែប

  • 2020-01-05 06:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ប្រកាសថា សម្តេចមិនដកតំណែងអភិបាលខេត្តកែបក្នុងករណីបាក់រលំអគារ​ដាច់ខាត។ ការបញ្ជាក់នេះ ធ្វើឡើង​ក្នុងសន្និសីទកាសែត​ក្រោយបញ្ចប់ការរុករកជនរងគ្រោះក្នុងហេតុការណ៍បាក់អគារ​នៅខេត្តកែប នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ​២០២០។

សម្តេចពន្យល់ថា រឿងរ៉ាវបាក់អគារនេះ មិនមែនមានតែនៅកម្ពុជាទេ ពោលគឺ​កាលពីឆ្នាំ២០១៩កន្លងទៅ ក៏មានករណីបាក់អគារនៅប្រទេសមួយចំនួនទៀតដែររួមទាំងនៅសហរដ្ឋអាមេរិកផង។

ជាមួយគ្នានេះ សម្តេចក៏បាន​ព្រមាន​ពិនិត្យ​លើ​មន្រ្តីរដ្ឋាភិបាលណា​ដែលផ្ញើសារជំរុញឱ្យសម្តេច ​ដកតំណែង​អភិបាលខេត្តកែបនេះផងដែរ ដើម្បីទុកជាការព្រមាន​ដល់អ្នកផ្សេងទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;