សម្តេច ហ៊ុន សែន លើកឡើងកំហុស ២ចំណុច ដែលបណ្តាលឱ្យអគារបាក់រលំ
- 2020-01-05 06:21:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន លើកឡើងកំហុស ២ចំណុច ដែលបណ្តាលឱ្យអគារបាក់រលំ
ចន្លោះមិនឃើញ
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលស្គាល់ពីចំណុចខ្វះខាតដែលបណ្តាលឱ្យបាក់រលំអគារនៅខេត្តកែប ក្នុងនោះសម្តេចបានលើកឡើងពីកំហុស ២ចំណុច ដូចខាងក្រោម៖
ទី១. ដាក់ដែកខុស បានន័យថា ដែកតូចជាងកម្រិតបច្ចេកទេសដែលគេផ្តល់។
ទី២. ការដកក្តារពុម្ពលឿនមុនកាលកំណត់៖ ដោយសម្តេចពន្យល់ថា ជាទូទៅការចាក់ប្លង់សេ ត្រូវការរយៈពេលដល់ ២៨ថ្ងៃទើបដកក្តារពុម្ពបាន។ ប៉ុន្តែសម្រាប់អគារនេះ សម្តេចទទួលព័ត៌មានថា មិនទាន់បាន១០ថ្ងៃផង ក៏ដកក្តារពុម្ពចេញតែម្តង។ សម្តេចថា នេះជាកំហុសរបស់មេកាសំណង់ ប៉ុន្តែទាំងមេកា និងកូនរបស់គាត់ បានស្លាប់ក្នុងហេតុការណ៍នេះទៅហើយ៕