ចំណីអាហារ ៦​ប្រភេទ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​លក់​ដូរ​នៅ​តាម​សាលា​រៀន

  • 2020-01-06 08:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈ​​សេចក្ដី​ណែនាំ​លេខ​១៨ អយក.សណន ចុះ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដែល​ត្រូវ​បាន​ហាម​ឃាត់​។

រូបតំណាង
**ចំណី​អាហារ​ ៦​ប្រភេទ​​គឺ៖**

១. ​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​ហួស​កំណត់​កាល​បរិច្ឆេទ

២. គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ

៣. ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់

៤. ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម​ខ្លាំង កាហ្វេ ការ៉េម ទឹក​ស៊ីរ៉ូប៍​គ្រប់​ប្រភេទ

៥. ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ

៦. ចាហួយ​គ្រប់​ប្រភេទ នំ​ដូ​ណាត់ នំ​ផ្អែម​ខ្លាំង។

សូម​ជម្រាប​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ៦ មករា ឆ្នាំ ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​យុទ្ធនាការ​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា ដោយ​យុទ្ធនាការ​ជំហាន​ដំបូង​នេះ​បាន​ប្រព្រឹត្ត​ទៅ​​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម​​។ ការ​រៀប​ចំ​យុទ្ធនា​ការ​នេះ​គឺ​ដើម្បី​ធានា​ថា ចំណី​អាហារ​នៅ​ក្នុង​សាលា​រៀន​មិន​មាន​សារធាតុ​គីមី និង​មាន​អនាម័យ​ល្អ និង​ធានា​បាន​ថា សិស្សានុសិស្ស​មិន​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ចំណី​អាហារ​ក្នុង​សាលា​រៀន ជា​ពិ សេស​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​តំបន់​ដាច់​ស្រយាល។

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ យុទ្ធនាការ​នេះ​ត្រូវ​ធ្វើ​បាន​ធ្វើ​ឡើង​ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​អ្នក​លក់​ដូរ ដែល​ជា​គោលដៅ​សំខាន់​ ឱ្យ​មាន​បញ្ហា​សុខភាព​ដល់​សិស្សានុសិស្ស​ ជា​ពិសេស​កុមារ​តូច​ៗ​៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;