ផ្លូវ​ល្បឿនលឿន​៖ ភ្នំពេញ-ព្រះសីហនុ សម្រេច​បាន ១០% ខណៈ​ ភ្នំពេញ-បាវិត ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង

  • 2020-01-10 02:13:12
  • ចំនួនមតិ 25 | ចំនួនចែករំលែក 106

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងឱ្យដឹង​ថា ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវ​កសាង​បាន​ប្រមាណ​១០ភាគរយ និង​គ្រោង​បញ្ចប់នៅខែ​កញ្ញា ឆ្នាំ២០២២។ ការ​ថ្លែងនេះ ធ្វើឡើង​នៅក្នុង​ពិធីបិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៩ របស់​ក្រសួង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ​២០២០។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សូមជម្រាប​ថា គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពី ភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។

លោក ស៊ុន ចាន់ថុល បន្ថែម​ថា ចំណែក​ផ្លូវល្បឿនលឿនមួយខ្សែទៀត គឺ​ពី​ភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China Railway International Group Co.,Ltd ដើម្បីសិក្សាហើយ៕

ចុចអាន៖

អត្ថបទ៖ សំភី

;