ចិន ដាក់ឱ្យប្រើប្រាស់នាវាពិឃាដទីមួយដែលផលិតក្នុងស្រុក
- 2020-01-13 02:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ដាក់ឱ្យប្រើប្រាស់នាវាពិឃាដទីមួយដែលផលិតក្នុងស្រុក
ចន្លោះមិនឃើញ
នាវាពិឃាដរបស់ចិនទីមួយដែលផលិតក្នុងស្រុក ឈ្មោះ «Nanchang» ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងជួរកងទ័ពជើងទឹកចិនហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅកំពង់ផែក្រុង Qingdao ខេត្ត Shandong។
នាវានេះ ចាប់ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៧។ វាធ្លាប់ត្រូវបានដាក់បង្ហាញក្នុងពិធីព្យុហយាត្រាកងទ័ពជើងទឹក កាលពីខែមេសា ឆ្នាំ២០១៩រួចមកហើយ ប៉ុន្តែពេលនោះ វាពុំទាន់ត្រូវបានសាងសង់រួចរាល់នៅឡើយទេ។
នាវាពិឃាដដែលមួយគ្រឿងនេះ មានទម្ងន់១ម៉ឺនតោន ប្រវែង ១៨០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ដោយបំពាក់ជាមួយប្រព័ន្ធការពារដែនអាកាសថ្មី, មីស៊ីលប្រឆាំងមីស៊ីល, មីស៊ីលប្រឆាំងនាវា និងប្រឆាំងអាវុធដែលបាញ់ចេញពីនាវាមុជទឹកផងដែរ៕
សូមទស្សនាវីដេអូ៖