ស្ពានថ្មថ្មី ឆ្លងស្ទឹងសង្កែ​ត្រូវបើកការដ្ឋាន​សាងសង់ហើយ ដោយ​មាន​គន្លាត ៦ម៉ែត្រពី​ស្ពានចាស់

  • 2020-01-13 04:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មី ឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២០។

ស្ពានថ្មថ្មី​នេះ មាន​ប្រវែង​បណ្តោយ​១០០​ម៉ែត្រ និង​ទទឹង​៨ម៉ែត្រ ជា​ប្រភេទ​បេតុង ដែលយក​លំនាំដើម​តាម​ស្ពាន​ថ្មចាស់ និង​សាងសង់​នៅ​ប៉ែកខាងត្បូង(ប៉ែកខាងលើ)គម្លាត៦ម៉ែត្រ ពីស្ពាន​ថ្មចាស់ ដែលមាន​ទីតាំងស្ថិតនៅ​ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង ​ខេត្តបាត់ដំបង។

ដោយពិនិត្យឃើញពីការលំបាកការធ្វើចរាចរណ៍ និងការកកស្ទះចរាណ៍ ជាពិសេសនៅពេលមានពិធីបុណ្យផ្សេងៗនៅក្នុងក្រុងបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានគៀរគរសប្បុរសជន ដើម្បីចូលរួមសាងសង់ស្ពានបេតុងថ្មីឆ្លងកាត់ស្ទឹងសង្កែនៅក្បែស្ពានថ្មចាស់នេះ ដែលការសាងសង់នេះគឺចំណាយថវិកាពីការចូលរួមរបស់សប្បុរសជន ។

កន្លងមកអាជ្ញាធរខេត្តក៏មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ដែលជាស្ពានបុរាណមួយនេះឱ្យនៅគង់វង្ស និងមានការសំណូមពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តបាត់ដំបង នៅតាមបណ្តាញសង្គមឱ្យមានការជួសជុល និងអភិរក្សស្ពានថ្មចាស់ដែលមានអាយុជាង១០០ឆ្នាំនោះ និងឲ្យមានការសាងសង់ស្ពាថ្មថ្មីនៅក្បែនោះ ព្រមទាំងយកលំនាំដើមតាមស្ពានថ្មចាស់។

តាមអ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេលមានជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀតដើម្បីជួយបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្ត​បាត់ដំបង

អត្ថបទថ្មី
;