រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វៀតណាម

  • 2020-01-14 04:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន តាម​ការ​អញ្ជើញ​របស់ លោក ផាម ប៊ិញមិញ  (Pham Binh Minh) ឧបនាយករដ្ឋមន្រ្ដី រដ្ឋ​មន្រ្តី​ការបរទេស នៃ​សា​ធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ នៅខេត្តញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»  កិច្ចប្រជុំចង្អៀតនេះ ជាវេទិកាមួយសម្រាប់ រដ្ឋ​មន្រ្ដី​ការបរទេស​អាស៊ាន ធ្វើការផ្លាស់ប្តូរការយល់ឃើញ និងគំនិត ទៅលើវិធី និង​មធ្យោបាយ​នានា​ដើម្បី​សម្រេច​បាន​នូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវការឯកភាព សមាហរណកម្ម និងការតភ្ជាប់ អត្តសញ្ញាណរួមរបស់អាស៊ាន ព្រមទាំងការចូលរួមជាមួយនឹងសហគមន៍ពិភពលោក និងសមត្ថភាពស្ថាប័ន។

ក្នុង​នាមជាប្រធានអាស៊ាន នៅឆ្នាំ២០២០ ប្រទេសវៀតណាម បាន​លើក​ឡើង​នូវ​ចំណុច​អាទិភាព​ចំនួន៥ ដែល​ផ្តោត​សំខាន់ទៅលើការលើកកម្ពស់ការចូលរួមចំណែកដ៏សកម្មរបស់អាស៊ាន ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ការជំរុញឲ្យកាន់តែខ្លាំងនូវសមាហរណកម្ម​សេដ្ឋកិច្ច  និង​ការតភ្ជាប់អាស៊ាន ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន និងការយល់ដឹងអំពីសហគមន៍អាស៊ាន ការពង្រឹងភាពជាដៃគូសកលរបស់អាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នរបស់អាស៊ាន៕

អត្ថបទ៖ កុសល

;