យន្តហោះ F-16 របស់​អ៊ីស្រាអែល ៨គ្រឿង លិចទឹកខូចខ្ទេច

  • 2020-01-14 04:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ចម្បាំង F-16 របស់​អ៊ីស្រាអែលចំនួន៨គ្រឿង បានរងការខូចខាតដោយសារ​ជំនន់ទឹកភ្លៀង​នៅមូលដ្ឋាន​ទ័ព​អាកាស Hatzor ដែល​ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់​ The Times of Israel កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២០។

យន្តហោះ​ទាំងនេះ ត្រូវបាន​រំពឹងថា នឹង​អាចយកមកប្រើប្រាស់វិញ​បាន​ក្នុងអំឡុងសប្តាហ៍នេះ បន្ទាប់ពីការជួសជុល​ដោយចំណាយយ៉ាងច្រើន។

មន្ត្រី​ទ័ពអាកាស​មួយរូប​បានប្រាប់សារព័ត៌មាននេះដោយទទួលស្គាល់កំហុសថា យោធាមិនបាន​យកយន្តហោះទាំងនេះចេញពីរោងក្រោមដីនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ទើបបណ្តាល​ឱ្យវាលិច​ខូចខាតអស់ដូច្នេះ៕

ប្រភព៖ TimeofIsrael ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;