និស្សិតស្ថាបត្យកម្ម ៩ក្រុម បង្ហាញស្នាដៃកែលម្អផ្លូវ ៦០ម៉ែត្រ
- 2020-01-14 08:09:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតស្ថាបត្យកម្ម ៩ក្រុម បង្ហាញស្នាដៃកែលម្អផ្លូវ ៦០ម៉ែត្រ
ចន្លោះមិនឃើញ
កំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ)នឹងត្រូវធ្វើការកែលម្អដោយមានការចូលរួមប្រកួតប្រជែងស្នាដៃរបស់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាសាស្រ្ត វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៃរាជធានីភ្នំពេញ។
តាមរយៈការកែលម្អនេះ កំណាត់ផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន នឹងមានសួនច្បារ ផ្លូវដើរ ផ្លូវកង់ ចិញ្ចើមថ្នល់ស្អាត ដាំដើមឈើបន្ថែម និងធ្វើឱ្យប្រឡាយសងខាងផ្លូវមានទឹកជាប្រចាំ។
ជាក់ស្តែងការប្រកួតប្រជែងនេះមាននិស្សិតផ្នែកស្ថាបត្យកម្មសរុប ៤៥នាក់ ចែកជា៩ក្រុម បានធ្វើបទបង្ហាញនូវគំនិតនិងទស្សនៈអំពីគម្រោងកែលម្អកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
ជ័យលាភីដែលទទួលបានលេខមួយនឹងទទួលបានការឧបត្ថម្ភប្រាក់លើកទឹកចិត្តចំនួន ៤ ០០០ ០០០ រៀល លេខ ២ចំនួន១ ០០០ ០០០ រៀល និងលេខ ៣ទឹកប្រាក់៥០ ០០០០រៀល៕
អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា