ខុន ស៊ីចាន់ ត្រៀមខ្លួន​បាន​ល្អ សម្រាប់​ការប្រកួត​នៅ ONE ដើម​ខែក្រោយ

  • 2020-01-21 06:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ខុន ស៊ីចាន់ គឺជាអ្នកលេងគុនចម្រុះតែម្នាក់គត់ដែលបើកឆាកឡើងប្រកួតនាដើមឆ្នាំ ២០២០ នេះនៅលើសង្វៀនលំដាប់ពិភពលោក ONE Championship។ អ្នកលេងគុនចម្រុះកម្ពុជាចាស់វស្សា នឹង​ត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅថ្ងៃទី ៧ ខែ កុម្ភៈ ខាងមុខ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលធ្វើឡើងនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ គ្រូបង្វឹកខ្សែក្រវាត់ខ្មៅជឺជិតស៊ូ៣ដាន់ Fernando Salvador បានត្រៀមខ្លួនកាន់តែល្អប្រសើរសម្រាប់ ស៊ីចាន់ មុនពេលចេញដំណើរទៅប្រកួតនាដើមខែកុម្ភៈ។

ដើម្បីត្រៀមខ្លួនបានកាន់តែល្អ និងគោលបំណងស្វែងរកជ័យជម្នះត្រលប់មកវិញក្រោយរងបរាជ័យពីរលើកជាប់គ្នានៅឆ្នាំ២០១៩ កីឡាករមកពីឧត្តរមានជ័យ បានឡើងមកហាត់ត្រៀមនៅភ្នំពេញ នាដើមខែ មករា ឆ្នាំ ២០២០ នេះ នៅក្លិបហាត់ប្រាណ The Place Gym ដែលស្ថិតនៅជាន់ទី៤ នៃផ្សារទំនើប AEON I។

លោក Fernando Salvador បានបង្ហើបឲ្យដឹង៖ «អ្វីដែលយើងធ្វើគឺត្រៀមខ្លួនឲ្យល្អប្រសើរឡើង។ យើងបង្ហាត់ការបង្កើនកម្លាំង, ភាពអំណត់, ភាពរហ័សរហួន និងកម្លាំងស៊ុហ្វជាដើម មុនពេលជួបកីឡាករឥណ្ឌូណេស៊ីខាងមុខ។ យើងមានការហ្វឹកហាត់ត្រឹមត្រូវ រួមទាំងសម្ភារទំនើបពីសំណាក់ដៃគូសហការរបស់យើង។ យើងហាត់នៅ The Place Gym រៀងរាល់ថ្ងៃទៅតាមកាលវិភាគដែលបានគ្រោងទុក»។

គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះគូសបញ្ជាក់ទៀតថា៖ «ក្រៅពីយកចិត្តទុកដាក់ហ្វឹកហាត់ យើងរៀបចំរបៀបតមអាហារផងដែរ។ យើងមានដៃគូហ្វឹកហាត់ក្នុងប្រទេស និង ក្រៅប្រទេសមកជួយ។ ពួកគេជាដៃគូហ្វឹកហាត់កម្រិតខ្ពស់ដើម្បីជួយឡាំ និង សមប្រកួតជាមួយ ស៊ីចាន់ រាល់ថ្ងៃ។ យើងពិតជាចង់ឈ្នះការប្រកួតលើកនេះ »។

ក្នុងកំណត់ត្រាប្រកួតកាលឆ្នាំ ២០១៩ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge ឆ្នាំ ២០១៣ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី១ កាលខែកុម្ភៈ ក្នុងកម្មវិធី ONE: CALL TO GREATNESS មុនពេលចាញ់ក្រោមថ្វីដៃកីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី១ ដូចគ្នាកាលដើមខែ វិច្ឆិកា ឆ្នាំ ២០១៩។

បែបណាក្ដីលោក Fernando សង្កត់ធ្ងន់៖ «ខ្ញុំនឹងអភិវឌ្ឍផែនការលើសង្វៀនសម្រាប់ ខុន ស៊ីចាន់ ដើម្បីឈ្នះការប្រកួតលើកនេះឲ្យខាងតែបាន។ យើងពិតជាចង់ឈ្នះការប្រកួតនេះ។ យើងបង្វឹក ស៊ីចាន់ ឲ្យកាន់តែខ្លាំងឡើងៗ»។

ក្នុងដំណើរហ្វឹកហាត់នេះ លោក Randy Fadlila ប្រធានផ្នែកទីផ្សាររបស់ក្លិបហាត់ប្រាណ The Place Gym បានថ្លែងអំពីការជួយសម្រួលបែបនេះ៖ «ខ្ញុំចង់ជួយឲ្យ ស៊ីចាន់ ហាត់បានល្អ និង មានលទ្ធផលល្អហើយក៏ជាការរួមចំណែកក្នុងវិស័យកីឡាផងដែរ។ ក្លិបរបស់យើងនឹងបន្តជួយសម្រួលដល់ការហ្វឹកហាត់សម្រាប់ ស៊ីចាន់ មិនត្រឹមតែប្រកួតដើមខែ កុម្ភៈ នោះទេ ប៉ុន្តែ យើងអាចបន្តជួយសម្រួលពេលមានការប្រកួតលើកក្រោយៗទៀត»។

ទន្ទឹមគ្នានេះលោក កង សុវណ្ណារ៉ា នាយកក្រុមហ៊ុន Mega De Roux ក៏បានចូលខ្លួនមកជួយជ្រោមជ្រែងដល់ ខុន ស៊ីចាន់ ដែរ។ លោក កង សុវណ្ណារ៉ា បញ្ជាក់បែបនេះ៖ «គេចូលរួមចំណែកផ្សេង ខ្ញុំចូលរួមចំណែកផ្សេង។ ខាងខ្ញុំជួយសម្រួលដល់ការស្នាក់នៅ ការហូបចុក និង ការធ្វើដំណើររបស់ស៊ីចាន់ ក្នុងការចេញទៅប្រកួតនេះ។ នេះជាការរួមចំណែកសម្រាប់កីឡាករជាតិដើម្បីលទ្ធផលល្អលើឆាកអន្តរជាតិ»៕

អត្ថបទ៖ ស៊ីធី

;