ហួសចិត្ត! ជា Top Scorer នៅអ៊ីតាលីទាត់បាល់បេ៉ មិនចូលដូចរុញក្រុមធ្លាក់ពី Coppa Italia

  • 2020-01-22 04:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

Immobile បច្ចុប្បន្នជា Top Scorer នៅលីគកំពូលអ៊ីតាលី Seria A រកបាន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ លើករដូវកាលនេះ។

Immobile រអិលជើងដួល /រូបថត៖ B/R

ទោះជាយ៉ាងណា ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ Coppa Italia ពេលក្រុម Lazio ប៉ះនឹង Napoli រូបគេបានបាល់ប៉េណាល់ទី អាចជាគ្រាប់ជួយក្រុមតាមបានស្មើ តែរូបគេស៊ុតមិនចូល។ ចប់ប្រកួត Napoli ឈ្នះ ១-០ កក់កៅអីវគ្គ ៤ ក្រុមស្វ័យប្រវត្តិ ចំណែក Lazio ធ្លាក់ចេញបាត់ហើយ។ រីឯអ្នករកគ្រាប់បានច្រើនក្នុងពានរង្វាន់នេះគឺកីឡាករ Michele Vano ស៊ុតបាន ៤ គ្រាប់។ ទស្សនាវីដេអូខាងក្រោមការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ៖

ចំណែកមួយគូទៀតដែលនឹងចេញប្រយុទ្ធនៅយប់នេះគឺ ក្រុម Roma នឹងទៅប៉ះ Juventus នៅវគ្គ ៨ ក្រុមនឹងធ្វើឡើងនៅយប់ថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ ស្វែងរកក្រុមត្រូវឡើងទៅបន្ត៕

Immobile /រូបថត៖ B/R
Lorenzo Insigne អ្នករកគ្រាប់ជយជម្នះឲ្យ Napoli /រូបថត៖ B/R

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

;