លម្អិតបន្ថែមពីជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី គិតត្រឹមថ្ងៃ២២មករានេះ

  • 2020-01-22 06:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺឆ្លង នៅថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០២០នេះ បាន​បង្ហាញ​បច្ចុប្បន្នភាព​ជំងឺរលាកសួតបង្ក​ដោយ​មេរោគ​កូរ៉ូណាវីរុសថ្មីដូចខាងក្រោម៖

​-​ ស្លាប់៣នាក់ទៀតនៅក្រុង​ វូហាន​ ប្រទេសចិន​ សរុប​ស្លាប់​៩នាក់

-​ សហរដ្ឋអាមេរិករកឃេីញនាំចូលជំងឺ១ករណី

-​ មាននាំចូលជំងឺទៅខេត្តក្រុងដទៃក្នុងប្រទេសចិន​ ចំនួន​ ១៣ ខេត្ត

-​ អ្នកជំនាញថា​ មានការឆ្លងពីមនុស្សទៅមនុស្សតែនៅមានកំរិត

-​ មានគ្រូពេទ្យដែលថែទាំព្យាបាលអ្នកជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីឆ្លង ឆ្លងជំងឺនេះ​

-​ សរុបចំនួនករណី​ ៤៤៥ (ប្រទេសចិន​ ៤៤0​ ប្រទេសថៃ​ ២​ ប្រទេសជប៉ុន​ ១​​ កូរ៉េខសងត្បូង​ ១​ និងសហរដ្ឋអាមេរិក​ ១)។ ក្នុងនោះស្លាប់​ ៩នាក់​ និង​ ជាង​ ៣០​នាក់ជាសះស្បេីយចេញពីមន្ទីរពេទ្យនៅប្រទេសចិន

-​ អ្នកស្លាប់មានអាយុច្រេីននិងមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន

-​ ប្រទេស​ សឹង្ហបុរី​ ដក​ ១​ ករណីចេញវិញ​ ព្រោះរលាកសួតពុំពាក់ព័ន្ធមេរោគ​ កូរ៉ូណាវិរុសប្រភេទថ្មីទេ

-​ រហូតពេលនេះ​ មានតែក្រុងវូហាន​ ប្រទេសចិនប៉ុណ្ណោះមានផ្ទុះជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវិរុស​ ក្រៅពីនោះប្រទេសផ្សេងជាករណីនាំចូលជំងឺពីក្រុងវូហានប៉ុណ្ណោះ

-​ ប្រទេសកម្ពុជាពុំទាន់រកឃេីញករណីជំងឺនេះទេ​

-​ ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ​ ក្នុងទីក្រុងវូហាន​ (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី​ ១​ មករា​ ម្លេះ)

​-​ ប្រភេទមេរោគ​ កូរ៉ូណាវីរុស​ថ្មី​ រកឃេីញដំបូងនៅថ្ងៃទី​ ៧​ មករា​ ២០២០

-​ ភាគច្រេីនចំលងមកពីសត្វ​ (កំពុងអង្គេតរកប្រភពសត្វចំលង)

ជំងឺរលាកផ្លូវដង្ហេីមបណ្តាលមកពីមេរោគថ្មី​ នៅក្រុងវូហាន​ ខេត្តហ៊ូបុី​ ប្រទេសចិន​ :​

-​ មេរោគបង្ក​ឡេីងដោយ​ កូរ៉ូណាវីរុស​ ប្រភេទថ្មី​ (កូរ៉ូណាវិរុសចាស់រួមមាន​ :​ ១.កូរ៉ូណាវីរុស​បង្កជំងឺ​ សារស៏​ ក្នុងឆ្នាំ២០០៣​:​ ឆ្លងពីសត្វសំប៉ូចប្រផេះ)

២.​ កូរ៉ូណាវីរុស​បង្កជំងឺ​ MERS នៅមជ្ឈឹមូព៌ា​ នៅក្នុងឆ្នាំ​ ២០១២:​ ឆ្លងពីសត្វអូដ៏)

-​ ភាគច្រេីនចំលងមកពីសត្វ​ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី​

-​ ពុំទាន់រកឃេីញករណីជំងឺនេះនៅប្រទេសកម្ពុជានៅឡេីយទេ

-​ រោគសញ្ញាជំងឺរួមមាន​ គ្រុនក្តៅឬប្រវត្តិគ្រុនក្តៅលេីសពី​ ៣៨អង្សាសេ​ ក្អក​ ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហេីម

-​ ចាត់ទុកករណីសង្ស័យ​:​ រាល់អ្នកដំណេីរមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ​ ក្អក​ ហត់ឬពិបាកដកដង្ហេីម​ និងមានប្រវត្តិមកពីទីក្រុងខាងលេី​ក្នងកំឡុងពេល១៤ថ្ងៃ​ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត​ និងប្រាបគ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វេីដំណេីរផង​ ការពារជំងឺ:

-​ កុំប៉ះពាល់សត្វរស់​ កុំទៅកន្លែងផ្ទុះជំងឺ​ និងទីផ្សារ​ នៅក្នងទីក្រុងខាងលេី

-​ ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក​ ឬជាមួយហ្សែល

-​ កុំប៉ះពាល់អ្នកជំងឺ​ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី

-​ ហូបសាច់​ និងពងសត្វដែលចំអិនឆ្អិនល្អ

-​ ពេលក្អក​ ឬកណ្តាស​ ត្រូវប្រេីក្រដាសឬកន្សែងខ្ទប់មុខ

-​ រាយការណ៏ទៅលេខ​ ១១៥​ បេីចង់ដឹងពត៌មានបន្ថែមឬរាយការណ៍ករណីសង្ស័យ

វិធានការក្រសួងសុខាភិបាល:

-​ តាមដាន​ និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី

-​ មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដេីម្បីរកអត្តសញ្ញាណមេរោគថ្មី

-​ ក្រុមជំនាញសុខាភិបាលជាង២០០០​ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ​ ត្រៀមលក្ខណ:ឆ្លេីយតប​បេីកេីតមានជាយថាហេតុ

អ្នកនាំពាក្យនឹងធ្វេីបច្ចុប្បន្នទាន់ហេតុការណ៏​ និងសូមបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់​ ពីក្រសួងសុខាភិបាល​ ពត៌មានបន្ថែម:​ ១១៥៕

អត្ថបទ និងរូបថត៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺឆ្លង

អត្ថបទថ្មី
;