ចូល​ឆ្នាំ​ថ្មី​នៅ​តែ​មិន​សង​លុយ​គេ​ជា​រឿង​​អពមង្គល​មួយ!

  • 2020-01-24 00:30:00
  • ចំនួនមតិ 2902 | ចំនួនចែករំលែក 3420

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ ហើយ​ក៏​មាន​ជំនឿ​ផ្សេងៗ​ផង​ដែរ​ពាក់ព័ន្ធ​នឹង​សំណាង​ល្អ ឬ​សំណាង​អាក្រក់​របស់​អ្នក​​គោរព​ប្រតិបត្តិ​​តាម។ មួយ​នៅ​ក្នុង​ចំណោម​ជំនឿ​ទាំង​នោះ​គឺ​ជា​ការ​សង​បំណុល​ឲ្យ​អស់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មក​ដល់។

ជនជាតិ​ចិន​ជឿ​ថា បំណុល​ទាំង​ឡាយ​គួរ​តែ​ដោះ​សង​គ្នា​ឲ្យ​ហើយ​មុន​ថ្ងៃ​ចូល​ឆ្នាំ​​មក​ដល់។ បើ​មិន​ដូច្នោះ​ទេ​ កម្ម​បំណុល​នេះ​នឹង​នៅ​ជំពាក់​អស់​មួយ​ជីវិត ហើយ​វា​អាច​ពាំនាំ​នូវ​សំណាង​អាក្រក់​ពេញ​មួយ​ឆ្នាំ​ខាង​មុខ។ ប្រសិន​បើ​អ្នក​បញ្ចប់​ទំព័រ​ជីវិត​ឆ្នាំ​ចាស់​ដោយ​សេចក្ដី​ល្អ នោះ​ឆ្នាំ​ថ្មី​នឹង​ជួប​ប្រទះ​តែ​រឿង​ល្អ​ប្រពៃ​វិញ​មិន​ខាន។ ចំពោះ​ម្ចាស់​បំណុល​វិញ ក៏​មិន​ត្រូវ​ទៅ​ទារ​​ប្រាក់​គេ​ដល់​ផ្ទះ​ផង​ដែរ ព្រោះ​វា​ជា​រឿង​មិន​ល្អ និង​​ឧបទ្រព​ពេញ​មួយ​ឆ្នាំ​ដូច​គ្នា។

មួយ​វិញ​ទៀត ជំនឿ​រឿង​បំណុល​នេះ​ក៏​មិន​ផ្ដោត​តែ​​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ដែរ ពោល​គឺ​នៅ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ក៏​គប្បី​មិន​ត្រូវ​មាន​ការ​​ខ្ចី ឬ​ឲ្យ​នរណា​ម្នាក់​ជំពាក់​ប្រាក់ ឬ​របស់​របរ​​នោះ​ឡើយ។ វា​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​ជនជាតិ​ចិន។

សូម​បញ្ជាក់​ថា ក្រៅ​ពី​​តំណម​រឿង​បំណុល ចិន​ក៏​មាន​រឿង​ហាម​ឃាត់​មួយ​ចំនួន​ផង​ដែរ​ដូចជា និយាយ​ពាក្យ​អពមង្គល លេប​ថ្នាំ​ឬ​ទៅ​ពេទ្យ ធ្វើ​ឲ្យ​​បែកបាក់​របស់​របរ បោក​សម្លៀក​បំពាក់ បោស​ផ្ទះ យំសោក ប្រើ​ម្ជុរ​មុខ​ស្រួច កាត់​សក់ និង​ពាក់​ខោអាវ​មាន​ពណ៌​ខ្មៅ ឬ ស ជា​ដើម៕

ប្រភព៖ Travel China Guide ប្រែ​សម្រួល៖ ឈាង.

;