Man Utd ចាញ់ស្អាត រកតែមួយគ្រាប់មិនបានផង (មានវីដេអូ)

  • 2020-01-23 02:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមរហ័ស្សនាម បិសាចក្រហម Manchester United បានប្រកួតចាញ់ក្រុម Burnley ដោយលទ្ធផល ០-២ ក្នុងជំនួបពានលីគសប្ដាហ៍ទី ២៣ នេះ។ ប៉ុន្តែទោះយ៉ាងណា Man Utd ស្ថិតនៅលេខ ៥ មាន ៣៤ ពិន្ទុរក្សាគំលាតតែ ៦ ពិន្ទុប៉ុណ្ណោះពីក្រុមតំបន់ Top 4 ។

ក្រុម Burnley ពេលឈ្នះ Manchester United
លទ្ធផលចាញ់ក្រុម Burnley គេសង្កេតឃើញមានរឿងគួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ បិសាចក្រហមដូចជា កៅអីសល់ទំនេរច្រើនខ្លាំងណាស់នៅ Old Trafford ធៀបនឹងក្រុមដទៃរដូវកាលនេះ គ្រាដែលកន្លងមកក្រុមជោគជ័យមួយរបស់អង់គ្លេស មិនដែលបែបនេះទេ។ ទម្រង់​លេង​របស់ United បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាប់​ពាន់​អ្នក​ដើរ​ចេញ​ពី​ទីលាន​មុន​ការ​ប្រកួត​ចប់ និង​មាន​សំឡេង Boo ជា​ច្រើន។ គិតតាំងពីឆ្នាំ ១៩៦២ ម្តងនិងឆ្នាំ ២០២០ Bunley ទើបនឹងឈ្នះបិសាចក្រហម ក្នុងផ្ទះនេះឯង។

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;