បុកគ្នា​លើផ្លូវជាតិ​លេខ៤ ស្ទើរ​រាល់ថ្ងៃ​ពេក! អាជ្ញាធរ​ខេត្ត​ រៀបចំ​ពិធី​សូត្រ​មន្ត​រំដោះ​គ្រោះ

  • 2020-01-23 02:13:39
  • ចំនួនមតិ 441 | ចំនួនចែករំលែក 376

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០​នេះ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​រៀបចំ​ពិធី សូត្រមន្ត​រំដោះ​គ្រោះ និងឧទ្ទិសកុសល​ជូនទៅ​ដល់​ជនរងគ្រោះ​ដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺ។ ពិធីនេះ ធ្វើឡើង​ក្រោមអធិបតីភាព លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក​ស្រី សៀង ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ដែលរៀបចំ​ធ្វើឡើង​នៅមុខ​បរិវេណ​សាលាខេត្ត​កំពង់ស្ពឺ។

លោក វ៉ី សំណាង បានលើកឡើង​ថាដើម​ហេតុដែល​រដ្ឋបាល​ខេត្តបាន​រៀបចំពិធី សូត្រមន្ត​រំដោះគ្រោះ និងឧទ្ទិសកុសលជូនទៅដល់ ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺនាពេលនេះ ដោយសារតែជាបន្តបន្ទាប់មកនេះ សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤និងផ្លូវសំខាន់នានាក្នុងខេត្ត បានបន្តកើតមានស្ទើររាល់ថ្ងៃ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតរថយន្ត និងបំផ្លាញ ទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនអស់ជាច្រើនទៀត។

លោក​អភិបាលខេត្ត​ ក៏បានរំលឹកដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានជាប្រចាំ ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។ ពិសេសជាងនេះ គឺត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពេលប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីឈានទៅ កាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅថយចុះ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

;