វីដេអូ៖ មាន​រឿងអី បានជា​ប្រធានាធិបតី​បារាំង ស្រែក​កំហក​ដាក់ប៉ូលិស​អ៊ីស្រាអែល​បែបនេះ?

  • 2020-01-23 02:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​បារាំង លោក អេមម៉ានូអែល ម៉ាក្រុង បាន​ស្រែក​កំហកដាក់​ប៉ូលិស​អ៊ីស្រាអែល ក្នុងអំឡុងពេល​លោកទៅ​ទស្សនកិច្ច​នៅវិហារ Saint Anne កាលពីថ្ងៃទី២២ ខែមករា ​ឆ្នាំ​២០២០ ដែលវិហារនេះ ​ជាកម្មសិទ្ធិ​របស់​រដ្ឋាភិបាល​បារាំង ហើយត្រូវបាន​ចាត់ទុកថា ជាអធិបតេយ្យភាព​របស់​បារាំង​ផងដែរ​ ក្នុង​ទីក្រុង​យេរ៉ូសាឡឹម ប្រទេស​អ៊ីស្រាអែល។ លោក​ម៉ាក្រុង ចង់ឱ្យកម្លាំង​សន្តិសុខ​អ៊ីស្រាអែល ចេញទៅ​ក្រៅ ពោលគឺ​មិនចង់​ឱ្យហែហម​ការពារ​លោក ចូលទៅក្នុង​វិហារ​នោះទេ។

សូមជម្រាប​ថា លោក ម៉ាក្រុង បាន​ធ្វើទស្សនកិច្ច​នៅអ៊ីស្រាអែល​ជាលើកដំបូង ដើម្បី​ចូលរួម​ក្នុងព្រឹត្តិការណ៍​ «holocaust remembrance» ដែលធ្វើឡើង​នៅថ្ងៃទី២៣ ខែ​មករា ​ឆ្នាំ​២០២០ និងមានការ​ចូលរួម​ពីប្រទេស​ជាច្រើនទៀត រួមមាន​ទាំង អាមេរិក និងរុស្ស៊ី​ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;