Roma យក​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ម្នា​ក់​ពី Barcelona(មានវីដេអូ)

  • 2020-01-28 01:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមប្រភពព័ត៌មានពីអ៊ីតាលីបានបង្ហើបឲ្យដឹងថា ក្លឹប AS Roma បានចរចារជាមួយក្លឹប Barcelona ចុះកិច្ចសន្យាខ្ចីជើងយកកីឡាករ Carles Pérez នៅទីផ្សារដោះដូរកីឡាករខែមករានេះក្នុងតម្លៃ​ ១៣ លានផោនប្រមាណជា ១៤ លានដុល្លារជាមួយនឹងលក្ខខណ្ឌទិញត្រឡប់មកវិញ។

រូបថត៖ forbes.com
គិតត្រឹមខែមករានេះ ក្លឹប Barcelona លក់ចេញខ្សែការពារ Todibo ទៅក្លឹបអាល្លឹម៉ង់ Schalke និងដាក់ឲ្យខ្ចីជើងខ្សែបម្រើ Carles Aleña ទៅក្លឹបអេស្ប៉ាញ Real Betis និងចុងក្រោយ Carles Pérez។

សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងថ្នាល La Masia រូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អបានលេងក្នុងពេលចាប់ផ្តើមរដូវកាលថ្មី(២០១៩-២០២០) ដោយចូលលេងពានលីគបាន ១០ ដងរកបាន ១ គ្រាប់ ឯពាន Champions League រកបាន ១ គ្រាប់ ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Setien រូបគេមិនត្រូវបានស្ថិតក្នុងបញ្ជីកីឡាកររបស់ឈុត A នោះទេ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;