ក្រសួងការបរទេស នឹង​រៀបចំ​សន្និបាតប្រចាំឆ្នាំ២០២០ នៅ​ចុង​ខែមករា នេះ

  • 2020-01-28 03:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំ “សន្និបាតប្រចាំឆ្នាំ២០២០” ដែល​នឹង​ប្រព្រឹត្តទៅ​ពី ថ្ងៃ ទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បី​ពិនិត្យ​ឡើងវិញ​ពី សកម្មភាព និង ការ​ប្រឈម នានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅ ការទូត​និងការងារ សម្រាប់ ឆ្នាំ២០២០។

ក្នុង​ពិធី​រៀប​ចំ​សន្និបាតប្រ​នេះ​ដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ កម្ពុជា នឹង អញ្ជើញជាអធិបតី​ដើម្បីផ្តល់ អនុសាសន៍ និងការណែនាំដ៏មានតម្លៃសម្រាប់អ្នកការទូតកម្ពុជា ក្នុង​ការអនុវត្ត បេសកកម្ម ការទូត ក្នុងពិធីបិទសន្និបាតនេះ នៅថ្ងៃទី៣១ ខែមករា នៅវិមានសន្តិភាព ។

ក្នុងឱកាសនោះ សម្តេច នឹងអញ្ជើញ ប្រកាស ជាផ្លូវការ ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជា ហើយ​អង្គទូត បរទេសប្រចាំកម្ពុជា ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួមក្នុងពិធីនេះផងដែរ។ សន្និបាតប្រ​ចាំឆ្នាំ២០២០ នឹង​ផ្តល់​កាលានុវត្ត​ភាព​ផង​ដែរ​សម្រាប់​អ្នក​ការទូត​កម្ពុជា អាចពង្រីក ចំណេះដឹងប្រតិបត្តិ និងកំរិតវិភាគកាន់តែទូលំទូលាយ លើ​បញ្ហា​សំខាន់ៗ​ដែលពាក់ព័ន្ធនឹង (១) «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» (២) «ស្ថាន​ភាព​វិនិយោគ​បរទេស​នៅ​កម្ពុជា» និង(៣) «យុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា» ដើម្បី​ពង្រឹង​ការ​ទូត​សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព នៅលើ ឆាក អន្តរជាតិ។

សន្និបាតនេះ នឹងមាន ការ​ចូលរួម​ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឯក​អគ្គរាជ​ទូត តំណាង អចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;