Leicester អស់ឱកាសដណ្តើមពានលីគ ឥឡូវធ្លាក់ចេញពី Carabao Cup ទៀត

  • 2020-01-29 02:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមកញ្ជោងខៀវ Leicester City បានប្រកួតចាញ់ក្រុម Aston Villa ដោយលទ្ធផល ២-១ នៅជើងទី ២ ខណៈដែលជើងទី ១ ស្មើ ១-១ ដូចនេះលទ្ធផល (៣-២) គ្រប់គ្រាន់អាចជួយឲ្យ Aston Villa ឆ្លងផុតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ English League Cup ឬ Carabao Cup ហើយក៏ជាលទ្ធផលសោកស្តាយសម្រាប់ក្រុម Leicester ដែលធ្លាក់ចេញ ទោះជាធ្វើបានល្អមកជាច្រើនប្រកួតមកហើយ។

លទ្ធផលមិនល្អបែបនេះ ក្រុម Leicester City នៅសល់តែពាន FA Cup ប៉ុណ្ណោះ ហើយក៏ប្រហែលជាអស់ឱកាសដណ្ដើមពានលីគផងដែរ ព្រោះតែចាញ់ពិន្ទុក្រុមកំពូលតារាង Liverpool ដល់ទៅ ១៩ ពិន្ទុឯណោះ៕

Carabao Cup
ក្រុម Aston អបអរពេលស៊ុតចូលនាទី ៩០ /រូបថត៖ Carabao Cup
ក្រុម Aston អបអរពេលស៊ុតចូលនាទី ៩០ /រូបថត៖ Carabao Cup

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;