កម្ពុជាធ្លាប់មានសាលាអាកាសចរណ៍ស៊ីវិល តាំងពីឆ្នាំ១៩៥៨

  • 2020-01-31 07:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញ នៅឆ្នាំ១៩៥៣ ពីអាណាព្យាបាលរបស់បារាំងមក រាជរដ្ឋាភិបាលជំនាន់នោះបានខំប្រឹងកសាងអ្វីសព្វបែបយ៉ាង ដើម្បីបង្ហាញពិភពលោកថា ប្រទេសនេះអាចរស់ដោយខ្លួនឯង និងមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។ ភាពលេចធ្លោដ៏គួរឲ្យកត់សំគាល់ផងដែរ គឺ វិស័យអាកាសចរណ៍ដោយនៅអំឡុងទសវត្សរ៍ឆ្នាំ៥០-៦០។

អំឡុងពេលនោះ នៅទូទាំងប្រទេសនេះមានព្រលានយន្តហោះជាង ១០ព្រលាន នៅតាមបណ្តាទីរួមខេត្តសំខាន់ៗ ដូចជា សៀមរាប, បាត់ដំបង, ក្រុងព្រះសីហនុ, កំពង់ចាម, ប៉ៃលិន, កោះកុង, កំពង់ធំ, ស្ទឹងត្រែង និងរតនគីរីជាដើម។ ហើយអ្វីដែលអ្នកផងពុំសូវដឺងឮនោះ គឺនៅឆ្នាំ១៩៥៨ រាជរដ្ឋាភិលជំនាន់នោះ សម្រេចបង្កើតជាសាលាអាកាសចរណ៍ស៊ីវិលមួយឡើង។

ទិដ្ឋភាពច្រកចូលព្រលានយន្តហោះខេត្តកោះកុងនាពេលបច្ចុប្បន្ន
យោងតាមសៀវភៅព្រះរាជកិច្ច បោះពុម្ពផ្សាយឆ្នាំគំរប់ទីដប់បួន ចុះថ្ងៃទី៣១ មករា គ.ស. ១៩៥៨ នៃអតីតរាជរដ្ឋាភិបាលរបស់របបសង្គមរាស្ត្រនិយម បានឲ្យដឹងថា {តាមព្រះរាក្រិត្យលេខ ២៩ ន.ស. ចុះថ្ងៃទី ៩ ខែមករា គ.ស.១៩៥៨ ជំពូក ១ (ចែងថា) ស្តីពីការបង្កើតសាលាអាកាសចរណ៍ស៊ីវិល ៖ {ប្រការ ១- បានបង្កើតសាលាភូមិន្ទអាកាសចរណ៍ស៊ីវិលមួយ នៅក្រុងភ្នំពេញ សម្រាប់ជាទីទទួលរ៉ាប់រងបង្រៀន បុគ្គលិកអាកាចរណ៍ និងបុគ្គលិកបាកម្ម (អ្នកបម្រើ និងអ្នកប្រតិបតិការនៅលើយន្តហោះ) ទទួលធ្វើអាកាសចរណ៍ហើយនឹងសន្តិសុខអាកាសចរណ៍។

ប្រការ២- សាលាភូមិន្ទអាកាសចរណ៍ស៊ីវិលត្រូវដាក់នៅក្រោមអំណាចគ្រប់គ្រងនៃរដ្ឋមន្ត្រីក្រសួងសាធារណៈការ។

សាលាតម្រូវឲ្យមានការសិក្សា ២បែប ៖ ១-សិក្សាខាងប្រតិបត្តិនៅលើអាកាស។ ២-សិក្សាខាងប្រតិបត្តិនៅលើដី។

សិស្សដែលទុកបម្រុងឲ្យធ្វើជាបុគ្គលិកអាកាសចរណ៍ និងសិស្សដែលទុកបម្រុងឲ្យជាបុគ្គលិកអកម្ម និងទទួលម្នាក់ៗ តាមមុខការរបស់ខ្លួន នូវការសិក្សាខាងកិច្ចប្រតិបត្តិនៅលើអាកាស និងសិក្សាការប្រតិបត្តិនៅលើផែនដី ។}

នេះបើយោងតាមសៀវភៅព្រះរាជកិច្ច បោះពុម្ពផ្សាយឆ្នាំគំរប់ទី ដប់បួន ចុះថ្ងៃទី៣១ មករា គ.ស. ១៩៥៨៕

ទិដ្ឋភាពព្រលានយន្តហោះខេត្តកោះកុង បច្ចុប្បន្ន
ទិដ្ឋភាពព្រលានយន្តហោះខេត្តស្ទឹងត្រែង បច្ចុប្បន្ន

អត្ថបទ និងរូបថត៖ មហាញាណ

អត្ថបទថ្មី
;