ផ្ទុះ​វីរុស​ផ្ដាសាយបក្សី H5N1 នៅ​ខេត្ត Hunan ប្រទេសចិន

  • 2020-02-02 01:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំងឺផ្ដាសាយ​បក្សី​ដ៏គ្រោះថ្នាក់ H5N1 បាន​ផ្ទុះ​ឡើង​ជាថ្មី នៅ​កសិដ្ឋាន​មួយកន្លែង​ ក្នុង​ក្រុង Shaoyang ភាគខាងត្បូង នៃខេត្ត Hunan ប្រទេសចិន។ នេះ​បើ​យោង​តាម​ការ​ក្រសួងកសិកម្ម និងកិច្ចការជនបទ​ចិន ប្រកាស​កាលពីថ្ងៃសៅរ៍ម្សិលមិញ។

ករណីនេះ បាន​កើងឡើង​នៅ​កសិដ្ឋាន​មួយ ដែល​មាន​មាន់ ៧៨៥០ក្បាល ដែល​ក្នុងនោះ ៤៥០០ក្បាល បាន​ស្លាប់​ដោយសារ​ផ្ដាសាយ​បក្សី។

មាន់ក្នុងកសិដ្ឋានមួយកន្លែង (រូបតំណាង)
អាជ្ញាធរ​ បាន​សម្លាប់​បក្សី​ជាច្រើនម៉ឺនក្បាល ដើម្បីទប់ស្កាត់​ការរីករាលដាល​នេះ។ យ៉ាងណាក្ដី ចិនមិនមែនជា​ប្រទេស​តែមួយ ដែល​ផ្ទុះ​ផ្ដាសាយបក្សី​ជាថ្មី​នោះទេ។ កាលពីដើមសប្ដាហ៍កន្លងទៅ អាជ្ញាធរ​ឥណ្ឌា បាន​ចាប់​ផ្ដើម​សម្លាប់​បក្សី និងស៊ុត​ជាច្រើន​ ដែល​មាន​ផ្ទុក​វីរុសដូចគ្នានេះ។ ចំណែក​នៅ​អឺរ៉ុបខាងកើត មាន​វីរុស​ស្រដៀង​គ្នា​នេះ គឺ H5N8 ផ្ទុះ​ឡើង​ផងដែរ កាលពី​ប៉ុន្មាន​សប្ដាហ៍មុន។

គួររំលឹកផងដែរថា ផ្ដាសាយ​បក្សី បាន​ផ្ទុះ​ឡើង​កាលពីឆ្នាំ២០១៣ ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​ប្រមាណ ៦,៥ពាន់​លាន​ដុល្លារ។ ការ​ផ្ទុះឡើង​ជាថ្មីនេះ គឺនៅចំពេល​ដែល​ចិន កំពុង​រង​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៣០០នាក់​ហើយ គិតត្រឹមថ្ងៃទី២ ខែកុម្ភៈនេះ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;