មិនធម្មតា! ជប៉ុន យកកប៉ាល់ដ៏ធំធ្វើជាកន្លែងធ្វើតេស្តរកវីរុសកូរ៉ូណា

  • 2020-02-04 04:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន បាន​យក​កប៉ាល់​មួយ​ដែល​ដឹក​មនុស្ស​ប្រមាណ ៣៥០០នាក់​ឈ្មោះ Diamond Princess ធ្វើជា​កន្លែង​ធ្វើតេស្ត​រកវីរុសកូរ៉ូណា​នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២០។ ការធ្វើបែបនេះ គឺបន្ទាប់ពីមានអ្នកដំណើរ​ម្នាក់​ដែលបាន​ចាកចេញពីហុងកុង ត្រូវបានរកឃើញថា មានផ្ទុកវីរុសនេះ។

តាមរូបភាពជាច្រើនបាន​បង្ហាញ​ថា មន្រ្តីជប៉ុន​ជាច្រើន​នាក់​បានចូល​ក្នុង​កប៉ាល់​ខាងលើ ដែលស្ថិតនៅ​កំពង់ផែក្រុង Yokohama កាលពី​ល្ងាចថ្ងៃទី៣ ខែកុម្ភៈ ដើម្បី​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ ២៥០០នាក់ និង​នាវិក ១ពាន់នាក់។

ស្រ្តី​ជាអ្នក​ដំណើរ​ម្នាក់​ក្នុងនាវានេះ បាន​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយឯកជន TBS ថា អ្នក​ដំណើរ​ទាំងអស់ ត្រូវបាន​បង្គាប់​ឱ្យស្នាក់នៅ​ក្នុង​បន្ទប់​របស់ពួកគេ រង់ចាំ​ការ​ធ្វើតេស្ត​រកវីរុស​កូរ៉ូណា។

ក្រសួង​សុខាភិបាល​ជប៉ុន បាន​ឱ្យដឹងកាលពីថ្ងៃទី៣កុម្ភៈថា មនុស្ស ២០នាក់នៅក្នុងប្រទេសនេះ ត្រូវបាន​ធ្វើតេស្តរកឃើញ​វីរុសកូរ៉ូណា ក្នុងនោះមាន ៤នាក់ មិនបញ្ចេញ​រោគសញ្ញា៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;