យន្តហោះតួកគី ឆាបឆេះ និង​បាក់ជា​៣កំណាត់​បណ្តាល​ឱ្យស្លាប់​និងរបួស ១៨២​នាក់

  • 2020-02-06 03:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស ៣នាក់​បានស្លាប់ និង​១៧៩នាក់ បាន​រងរបួស ក្នុង​ហេតុការណ៍​យន្តហោះ​រត់ធ្លាក់ផ្លូវ ក្រោយព្យាយាម​ចុះចតក្នុងស្ថានភាព​អាកាសធាតុដ៏អាក្រក់ ​នៅព្រលានយន្តហោះក្រុងអ៊ីស្តានប៊ុល ប្រទេស​តួកគី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២០។

យន្តហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍ Pegasusនេះ ដឹក​មនុស្ស​ទាំងអស់ ១៨៣នាក់។ វាបាន​ឆាបឆេះ និង​បាក់ជា ៣កំណាត់ នៅត្រង់ក្បាល និង​កន្ទុយ ក្នុង​ពេលរត់ខុសផ្លូវយន្តហោះ។

រដ្ឋមន្រ្តី​សុខាភិបាល​តួកគី លោក Fahrettin Koca បាន​ឱ្យដឹងថា មនុស្ស៣នាក់ដែលស្លាប់​គឺជាជនជាតិតួកគីទាំងអស់។ «អ្នក​ដំណើរ​មួយចំនួន បាន​ជម្លៀស​ចេញពីយន្តហោះ ដោយ​ខ្លួនឯង ប៉ុន្តែខ្លះទៀត នៅជាប់គាំងក្នុងយន្តហោះ ហើយ​អ្នកសង្គ្រោះរបស់យើង កំពុងធ្វើការរំដោះ​ពួកគេ»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;