គ្រាន់តែប្តូររូបមន្តនេះភ្លាម ក្រុមខ្លាំងៗអេស្ប៉ាញធ្លាក់ទាំងអស់

  • 2020-02-07 03:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ពាន​ធំ​លំដាប់​ទី​ពីរ​របស់​អេស្ប៉ាញ​ Copa delrey បានផ្លាស់ប្តូររូបមន្ត​មួយ​ចំនួននៅរដូវកាល ២០១៩-២០២០​ ពោលគឺ​លេង​តែ ​១ ​ជើង​ប៉ុណ្ណោះ​ខណៈដែល​ឆ្នាំ​មុន​ៗ​គឺប្រកួត​២​ជើង​ ទាំងក្នុង​និង​ក្រៅ​ទឹកដី។​ យ៉ាង​ណា​នៅ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​លេង​ ២​ ជើង​ដដែល​ដូច​មុន​​។

រូបថត៖ ESPN
សង្កេតឃើញថា ក្រោយការផ្លាស់ប្តូរ ក្រុមខ្លាំងនៅលីគកំពូលដូចជា Atletico Madrid ធ្លាក់ពីវគ្គ ៣២ ក្រុមមកម្ល៉េះ ដោយថ្វីជើងក្រុម Leonesa (ជាក្រុមមកពីក្រុង León លេងនៅលីគទី ៣។ ចំណែកនៅវគ្គ ៨ ក្រុមចុងក្រោយនេះ ក្រុមដែលធ្លាក់ចេញពីកម្មវិធីមានដូចជា Real Madrid, Barcelona, Valencia, Villarreal ជាដើម។ ខណៈក្រុមឡើងទៅវគ្គបន្តគឺ Mirandés, Granada, Real Sociedad និង Athletic Club ។

រឹតតែភ្ញាក់ផ្អើលទៀតនោះគឺ ម្ចាស់ជើងឯក ៣០ សម័យកាល Barcelona ធ្លាក់ត្រឹមវគ្គនេះលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំមកនេះ រីឯ Real Madrid ក៏ដូចគ្នាហើយថែមទាំងបាត់បង់កំណត់ត្រា ២១ ប្រកួតលេងមិនទាន់ចាញ់សោះរដូវកាលនេះ។ Real Madrid បរាជ័យលើកដំបូងក្រោមការដឹកនាំរបស់ Zinedine Zidane ដែលអាចឲ្យ Real Sociedad ស៊ុតចូល ៤ គ្រាប់នៅក្នុងផ្ទះថែមទៀតផង។

រូបថត៖ ESPN

ខាងក្រោមនេះគឺជាកាលបរិច្ឆេទពាន Copa delrey ឆ្នាំ ២០២០៖

១. វគ្គ​ជម្រុះ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៩

២. ប្រកួត​ជុំ​ទី​១​ នៅ​ថ្ងៃ​ទី​ ១២ ខែ​មករា​ ឆ្នាំ​២០២០​

៣. វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០​

៤. វគ្គ​១៦​ក្រុម​ចុងក្រោយ​ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​ ឆ្នាំ​២០២០​

៥. វគ្គ​ ៨​ ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​

៦. វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ និង​ថ្ងៃ​ទី​៤ ខែ​មិនា​ ឆ្នាំ​២០២០

៧. វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​ ឆ្នាំ​២០២០​ នៅ​កីឡដ្ឋាន​​ដែល​សម្រេច​ដោយ​ការ​ចាប់​ឆ្នោត​៕

Valencia លើកពានឆ្នាំ ២០១៩ ក្រោយឈ្នះ Barcelona /រូបថត៖ twitter

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;