តារាប្រុសពាក់ម៉ាសមានអ្នកគាំទ្រ៧លាននាក់ ធ្វើឲ្យគេស្លុតចិត្តពេលដោះម៉ាសចេញ
- 2020-02-07 07:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសពាក់ម៉ាសមានអ្នកគាំទ្រ៧លាននាក់ ធ្វើឲ្យគេស្លុតចិត្តពេលដោះម៉ាសចេញ
ចន្លោះមិនឃើញ
តារាអនឡាញម្នាក់ត្រូវបានគេបកអាក្រាតថាមិនបានមានរូបសម្បត្តិស្អាតឥតខ្ចោះនៅលើបណ្ដាញសង្គមឡើយ នៅពេលលោកមិនបានពាក់ម៉ាស។
ប្រសិនបើអ្នកជាអ្នកគាំទ្រតារាចម្រៀងកូរ៉េ យើងអាចសង្កេតឃើញថា រាល់ពេលបង្ហាញមុខនៅទីសាធារណៈ ពេលមិនបានផាត់មុខ ពួកគេតែងជ្រើសយកការពាក់ម៉ាសមកបិទបាំង។ យ៉ាងណាក្ដី ការពាក់ម៉ាសនេះមិនត្រឹមតែធ្វើឲ្យពួកគេធ្លាក់សម្រស់នោះទេ តែមើលទៅរឹតតែទាក់ទាញជាងមុនទៅទៀត។ ដូចនេះហើយ ចំនួនអ្នកពាក់ម៉ាសដើម្បីឲ្យមើលទៅកាលីបពីមួយថ្ងៃទៅមួយថ្ងៃក៏កើនឡើងតាមនោះដែរ។
ជាក់ស្ដែង ប្រុសស្អាតចិនម្នាក់ដែលមានស្ទីលតែងតែពាក់ម៉ាសមួយរូបនៅប្រទេសចិន បានប្រមូលអ្នកគាំទ្រជាច្រើន ពោលគឺ៧លាននាក់។ ក្រោយពេលបង្ហោះរូបខ្លួនពាក់ម៉ាសជិត គឺមានរូបសម្បត្តិស្អាតខ្លាំង។
មិនថាកម្រងរូបថត ឬរាល់ពេលឡាយលើបណ្ដាញសង្គមនោះទេ តារាអនឡាញឈ្មោះ Qi Hei រូបនេះតែងពាក់ម៉ាសជានិច្ច។ ទោះបីជាមិនដែលឃើញមុខពិត Idol ក៏ដោយ តែអ្នកគាំទ្រនៅតែចូលចិត្តលោកជាខ្លាំង ហើយគិតថារូបលោកពិតជាសង្ហាខ្លាំងណាស់។
យ៉ាងណាមិញ អ្នកគាំទ្រស្រីៗរបស់ Qi Hei បានបាក់ទឹកចិត្តទាំងស្រុងនៅពេលរូបលោកមិនពាក់ម៉ាសត្រូវបានគេទម្លាយ។ តាមនោះដែរ នៅពេលមកញ៉ាំនៅក្នុងហាងស៊ុបមួយដោយមិនពាក់ម៉ាស លោកត្រូវបានទស្សនិកជនម្នាក់ថតរូបបានហើយ បង្ហោះលើអ៊ីនធឺណិត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកថតនេះបានបន្ថែមថា នៅក្រៅ Qi Hei មានកម្ពស់មិនខ្ពស់ឡើយ គឺប្រហែល ១.៦០មប៉ុណ្ណោះ ដែលរឹតតែធ្វើឲ្យអ្នកគាំទ្របាក់ទឹកចិត្តលើសដើម៕