តារា​ថៃ​ម្នាក់​ធ្លាប់​ត្រូវ​គេ​រិះគន់​ខ្លាំង ព្រោះ​តែ​ស្លៀក​សិចស៊ី​ពេកពេល​ទទួល​ពាន​រង្វាន់

  • 2020-02-12 01:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​ខុស​ពី​កម្ពុជា​ប៉ុន្មាន ការ​ស្លៀក​ពាក់​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​​តម្រូវ​ឲ្យ​មាន​ភាព​សមរម្យ​ទៅ​តាម​កាលៈទេសៈ​ផង​ដែរ។ បើ​ការ​ស្លៀក​ពាក់​​ណា​មួយ​មាន​ភាព​ជ្រុល​ហួស​ហេតុ នោះ​​ច្បាស់​ជា​មាន​​ការ​បញ្ចេញ​មតិយោបល់​អវិជ្ជមាន​ជាក់​ជា​មិន​ខាន។ តួ​យ៉ាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ធ្លាប់​មាន​ម្ដង​ដែល​តារា​ស្រី​ថៃ​ម្នាក់​ឈ្មោះ Choitros Suriyawong ត្រូវ​បាន​គេ​រិះ​​គន់​យ៉ាង​ចាស់​ដៃ ក៏​ព្រោះ​តែ​ឈុត​រ៉ូប​លេច​លើ​លេច​ក្រោម​​របស់​នាង។

រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​កាល​ពី​កំឡុង​ឆ្នាំ​២០០៧ ខណៈ​ដែល​តារា​ស្រី​វ័យ​ក្មេង Choitros Suriyawong ចូលរួម​កម្មវិធី​ទទួល​ពាន​រង្វាន់​​សិល្បៈ​​ដ៏​ល្បី​មួយ​ប្រចាំ​ប្រទេស​ថៃ​ ដែល​មាន​ឈ្មោះ​ថា Suphannahong National Film Awards។ Choitros បាន​ស្លៀក​រ៉ូប​ខ្មៅ បញ្ចេញ​សាច់​ពី​លើ​ដល់​ក្រោម ដែល​ជា​ទី​ទាក់​ទាញ​ក្រសែ​ភ្នែក​មហាជន។ កាល​ពី​ពេល​នោះ តារា​ស្រី Choitros ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា នាង​មិន​បាន​ស្លៀក​ខោអាវ​​ក្នុង​ថែម​ទៀត​ផង។ យ៉ាង​ណា​មិញ ក្រោយ​ពី​មាន​គេ​រិះ​គន់​ច្រើន នាង​ក៏​បាន​លើក​​ឡើង​វិញ​ថា រ៉ូប​នោះ​គឺ​មាន​ដេរ​ភ្ជាប់​នឹង​ខោអាវ​​ក្នុង​ស្រាប់ ដោយ​មិន​ចាំ​បាច់​ត្រូវ​ស្លៀក​ថែម​ទៀត​ទេ។

ថ្លែង​ទាំង​ទឹក​ភ្នែក​នៅ​ក្នុង​សន្និសីទ​កាសែត ស្រី​ស្អាត Choitros បាន​ធ្វើ​ការ​សូម​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាជន​ថៃ ហើយ​រៀបរាប់​ថា នាង​​គ្រាន់​តែ​ចង់​បាន​ការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ​ បើ​នាង​ដឹង​មុន​ថា​កើត​មាន​បញ្ហា​ដូច្នេះ នោះ​នាង​នឹង​ប្រព្រឹត្ត​វា​ឡើយ៕

ប្រភព៖ Digital Journal ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;