ដឹងការពិត​ពីក្រោយ​ការស្លាប់​ជនជាតិ​វៀតណាម ៣៩​នាក់ នៅ​អង់គ្លេស​កាលពីឆ្នាំមុន​ហើយ

  • 2020-02-12 02:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនអន្តោប្រវេសន៍​វៀតណាម ៣៩នាក់ដែលបាន​ស្លាប់​ក្នុង​រថយន្ត​ដឹកទំនិញ​មួយនៅប្រទេសអង់គ្លេស កាលពីឆ្នាំមុន គឺ​ពួកគេស្លាប់ដោយសារតែ​ខ្វះ​អុកស៊ីហ្សែន និង​ក្តៅ​ខ្លាំងពេក។ នេះបើតាមការបញ្ជាក់​របស់​ប៉ូលិស​អង់គ្លេស កាលពីថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ធ្វើកោសល្យវិច័យរួច។

សាកសព​ជនជាតិវៀតណាមទាំង៣៩នាក់ ត្រូវបាន​រកឃើញ​ក្នុង​រថយន្តដឹកទំនិញ នៅក្រុង Essex ភាគខាងកើតក្រុងឡុងដ៏ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៩ បន្ទាប់ពីត្រូវបានដឹកតាមស្រឡាង​មក​ពី​ប្រទេស​បែលហ្សិក។

ប៉ូលិសក្រុង Essex បាន​ថ្លែង​ថា៖ «ការពិនិត្យ​សាកសព​ទាំងអស់ ត្រូវបាន​បញ្ចប់​ហើយ ហើយ​យើង​កំពុង​រង់ចាំរបាយការណ៍​ចុងក្រោយ សម្រាប់​ជនរងគ្រោះទាំង ៣៩​ទាំងអស់។ មូលហេតុចម្បង​នៃការស្លាប់អ្នកទាំងនោះ គឺដោយសារខ្វះអុកស៊ីហ្សែនផង និង​ក្តៅខ្លាំងផង នៅក្នុង​ការ​ប្រជ្រៀត​គ្នា​ខ្លាំង»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;