រាជរដ្ឋាភិបាលកម្ពុជា សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប

  • 2020-02-13 01:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាលកម្ពុជា មាន ការសោកស្ដាយចំពោះ សេចក្ដីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការ អឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុ គ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោតាមមាត្រា ១៩ នៃ បទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។ នេះបើយោង​តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA។

ក្រសួងការបរទេសបន្តថា ទស្សនាទាន ស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាម ទំនើងចិត្តដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ របស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផល នយោបាយ ដោយគ្មានការពិចារណាប្រកប ដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង ។ កត្តាទាំងពីរនេះ គឺ ជា គោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិ តួយ៉ាង ដូចជា គណៈកម្មការអឺរ៉ុប ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។

សេចក្តីសម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូ ពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់ “ វឌ្ឍនភាពជាក់ស្តែង” ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ពុំបានទទួលស្គាល់ និង គោរពបញ្ហា ជាមូលដ្ឋាន នៃអធិបតេយ្យរបស់កម្ពុជា ដែលពុំ មែនជាកម្មវត្ថុ នៃ ការចរចា ប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុ នៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ ។

រាជរដ្ឋាភិបាល កម្ពុជាប្រកាន់ យ៉ាងម៉ឺងម៉ាត់ នូវ ជំហរ គោលការណ៍ ក្នុងកា រ បដិសេធ រាល់ ការប៉ុនប៉ង ដោយ ដៃគូ ខាងក្រៅ ក្នុង ការ ប្រើ ប្រាស់ ពាណិជ្ជកម្ម ឬ ជំនួយ អភិវឌ្ឍន៍ ដើម្បីជា លេសក្នុងការ ជ្រៀតជ្រែក ចូល កិច្ច ការ ផ្ទៃក្នុង របស់ កម្ពុជា។ លើកលែង តែ ដំណើរ ការ នៃនីតិវិធីតុលាការមួយ គត់ដែល កំពុង ត្រូវបាន អនុវត្ត ដោយ អនុលោម យ៉ាង ពេញលេញ តាម ច្បាប់កម្ពុជា និងស្ថិត នៅក្រោម យុត្តាធិការ នៃ អំណាច ឯករាជ្យ និង អធិបតេយ្យ របស់ កម្ពុជា ក្រៅពីនេះ សកម្មភាពទាំងអម្បាលមាន របស់ រាជ រដ្ឋាភិបាលកម្ពុជាដែល បាន ស្តែងចេញ ក្នុង ដំណាក់ កាល នៃកិច្ច សន្ទនា គឺមាន ខ្លឹមសារ គួរឱ្យ កត់សម្គាល់លើស ពី អ្វី ដែល ជា ក្តី កង្វល់ របស់ សហភាពអឺរ៉ុប ទៅទៀត។

ដោយឡែក​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី សិទ្ធិ​ការងារ និង​សេរីភាព​សារព័ត៌មាន​ដែល​គណៈកម្មការអឺរ៉ុប បាន​ទទួលស្គាល់​ថា​មានវឌ្ឍនភាព​ជាក់លាក់ នោះ ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត ដោះស្រាយ​កង្វះខាត​នានា ដែលនៅ​សេសសល់​បន្ថែមទៀតដែរ។

ចំពោះលំហ​នយោបាយ​វិញ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើអ្វីៗ​គ្រប់យ៉ាង​តាមដែល​អាចធ្វើ​ទៅបាន ប្រកបដោយ​ភាពស្មោះត្រង់ លើកលែង​តែ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​នឹងអធិបតេយ្យជាតិ​ប៉ុណ្ណោះ។ ដើម្បី​ទុកជា​កំណត់ហេតុ និង​ឈរលើ​គោលការណ៍​តម្លាភាព កម្ពុជា​សូមគូស​បញ្ជាក់ថា​កម្ពុជា​តែងតែ​ប្រកាន់​ខ្ជាប់នូវ ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ ចូលរួម​ក្នុងការ​បោះឆ្នោត​ចុងក្រោយ​បង្អស់ នៅឆ្នាំ​២០១៨។

បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​មាន​អង្គការ​មិនមែន​រដ្ឋាភិបាលក្នុង​ស្រុក និង​សមាគម ដែលបានចុះ​បញ្ជីចំនួន ៥៤៤១ ស្ថាប័ន​សារព័ត៌មាន​ចំនួន៨០០ សារព័ត៌មាន​អនឡាញ​ចំនួន ៧០ស្ថានីយទូរទស្សន៍ចំនួន ២២ និងស្ថានីយ៍វិទ្យុចំនួន ៣៣០។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែបីគត់នៅអាស៊ាន ដែលបាន ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូល ទាំង ៨ ក្នុងវិស័យ ការងាររបស់អង្គការ ពលកម្ម អន្តរជាតិ (ILO) ដែល អនុញ្ញាត ឱ្យ កម្មករមានសហជីព ចុះ បញ្ជីដល់ទៅ ៥.០៤៥ ។

តួលេខទាំងអស់នេះមិនមែនគ្រាន់តែជាស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវា ជា “ ភស្តុតាងយ៉ាងច្បាស់” ថា ប្រជាជនកម្ពុជានៅពេលនេះកំពុង ទទួលអំណរ ជាមួយ នឹង សេរីភាពនយោបាយ លំហសង្គមស៊ីវិល និងសេរីភាពដែលគ្មានសេចក្តី រំខាន។

ទោះបីជាមាន សេចក្តីសម្រេច របស់គណៈកម្មការអឺរ៉ុបលើបញ្ហាពាណិជ្ជកម្ម នេះក្តី កម្ពុជានៅតែមាន ការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតី នៃការគោរព និងការទទួល ផលប្រយោជន៍ ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មី ពីបំណង ប្រាថ្នា យ៉ាងមុតមាំរបស់ ខ្លួន ក្នុង ការ បន្តអនុវត្ត តាម ប្រព័ន្ធ ប្រជាធិបតេយ្យសេរីពហុបក្សនៅ ក្នុងតំបន់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;