ភ្ញៀវនៅលើនាវា​ ត្រូវមន្រ្តីកម្ពុជាពិនិត្យរកមើលវីរុសកូរ៉ូណាជាមុនសិន

  • 2020-02-13 03:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះ របស់កម្ពុជា រួមមាន​ទាំង​មន្ត្រីន​គរបាល​ច្រកទ្វារ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថ្នាក់​ដឹកនាំកំពង់ផែស្វយ័ត ក៏ដូចជាមន្ត្រីក្រសួងសុខាភិបាល និង​មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បាន​ចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ ឈ្មោះ Westerdam ដើម្បី​ត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់ នៅលើនាវានោះ ជាមុនសិន មុន​នឹង​អនុញ្ញាត​ឱ្យ​មនុស្សនៅលើនាវានោះ ឡើង​មក​លើ​ច្រាំង ដើម្បី​ធានា​ថា​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លង​នូវវីរុស ខូវីន-១៩។

នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងនេះ បានរំកិលខ្លួនចូលមកចតនៅកំពង់ផែ ក្រុង​ព្រះ​សីហនុ ដែលអាចនឹងចូលដល់ចំណតផែ នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២០នេះ។

ការ​ចូលចតនេះ ក្រោមការអនុញ្ញាតពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រោយ​ពី​ប្រទេស និងកោះសរុបចំនួន៦ បានបដិសេធ មិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយ​សារភ័យខ្លាច​អ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ហើយថា ការអនុញ្ញាតឲ្យនាវានេះចូលចត បាន​ធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ជូន​រាជ​រដ្ឋាភិបាលកម្ពុជាថា មនុស្សទាំងអស់នៅលើនាវានេះមិនមានអ្នកណាម្នាក់ ផ្ទុកវិរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

ចំពោះភ្ញៀវទេសចរនៅលើនាវា ដែលមានបំណងផ្លាស់ប្តូរ ការធ្វើដំណើរតាមរយៈយន្តហោះ តាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឆ្ពោះមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបន្តជើងហោះហើរទៅប្រទេសដើមវិញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;