ក្រសួង​ឆ្លើយតបរឿងដែលម៉ាឡេស៊ីរកឃើញ​កូរ៉ូណា​លើជនជាតិអាមេរិក​ក្រោយ​ចាកចេញពី​កម្ពុជា

  • 2020-02-15 23:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាលបាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​ភ្លាមៗ​កាលពីយប់មិញ បន្ទាប់ពី​មានការផ្សព្វផ្សាយថា អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ពិនិត្យ​ឃើញ​មានករណី​វីរុសកូរ៉ូណាថ្មី COVID-19 កើតឡើង​ទៅលើ​ស្រ្តី​ជនជាតិ​អាមេរិកាំងម្នាក់​អាយុ៨៣ឆ្នាំ ក្រោយ​ចាកចេញ​ពីកម្ពុជា។

ក្រសួងបញ្ជាក់​ថា ករណីនេះ មុន​ការចាកចេញ​របស់​បុគ្គលរូបនេះ ក៏ដូចជា​អ្នកទេសចរ​ដ៏ទៃទៀត​ពីនាវា​ Westerdam ក្រសួង​បាន​ពិនិត្យ​យ៉ាងល្អិតល្អន់ និង​បាន​ធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ព្រមទាំងអង្គការ​ USCDC របស់​អាមេរិក ហើយ​បាន​អនុវត្ត​តាម​ស្តង់ដារ​បច្ចេកទេស និង​និយ័តកម្ម​សុខភាព​អន្តរជាតិ​ឆ្នាំ​២០០៥ (HR 2005) របស់​អង្គការ​សុខភាព​ពិភពលោក។

សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្តថា ចំពោះ​ករណី​ដែលបាន​ប្រកាស​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​នូវភាព​វិជ្ជមាន COVID-19 នៅ​ប្រទេស​ម៉ាឡេស៊ីខាងលើនេះ ក្រសួង​សុខាភិបាល​កម្ពុជា ស្នើសុំឱ្យ​អាជ្ញាធរម៉ាឡេស៊ី​ពិនិត្យ​ឡើងវិញ អំពីលទ្ធផល​នៃការ​ធ្វើតេស្តនេះ ឱ្យមាន​ភាព​សុក្រឹតឡើងវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នៃនាវា Westerdam ក៏បាន​ឱ្យដឹងដែរថា ក្រុមហ៊ុន​កំពុង​រង់ចាំការធ្វើតេស្តអ្នកដំណើរលើនាវា​ជាលើកទី២ បន្ទាប់ពីលទ្ធផលទីមួយត្រូវបានរាយការណ៍។ ក្រុមហ៊ុន​កំពុង​ធ្វើការ​ជាមួយមន្រ្តី​ក្នុងប្រទេសម៉ាឡេស៊ី កម្ពុជា និង​អង្គការ​ USCDC របស់​អាមេរិក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;