CDC យល់ព្រមលើគម្រោងរោងចក្រចំនួន ៦នៅក្នុងខេត្ត ៣

  • 2020-02-18 04:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១២០ បាន​យល់​ព្រមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

រូបតំណាង
**១-** “Kaining Metal Product (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលម្អ និង​សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គី​ហ្គារី​ស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៤០កន្លែង។

២- “Hong Yao Cable & Wire (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និង​ខ្សែ​កាប, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្ត​ស្វាយ​រៀង ,មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៣- “Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd”: គម្រោង​បង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលើកដាក់ទំនិញ (ខ្សែទំពក់, ខ្សែក្រវាត់សុវត្ថិភាព, ទំពក់ និង​កំណល់​ធ្វើពីជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ,មានទុនវិនិយោគចំនួន ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៤- “Cambodian Saiban Wood Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម, មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ខេត្តព្រះសីហនុ ,មាន​ទុន​វិនិយោគ​ប្រមាណ ១,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥កន្លែង។

៥- “Ultraspower Technology Battery Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួត, មាន​ទីតាំង​វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្ត​កំពង់​ស្ពឺ,មាន​ទុន​វិនិយោគប្រមាណ ២១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

៦- “Zhong Yongxin (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះ​លោហ:សំណ និងបន្ទះជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់​ត្រាផៅ​វ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២៥,១លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារបានចំនួន ៣៩០កន្លែង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;