ក្ដៅៗ! បាញ់រះនៅផ្សារ Century Plaza ថៃ ស្លាប់យ៉ាងហោចម្នាក់ ខណៈម្នាក់ទៀតបញ្ជូនទៅពេទ្យ

  • 2020-02-18 09:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ផ្សារ​ទំនើប Century Plaza ប្រទេស​ថៃ​នា​រសៀល​ថ្ងៃ​ទី ១៨​ខែកុម្ភៈ​នេះ។

យោង​តាម​កាសែត Thairath ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​រន្ធត់​ខាង​លើ កើត​ឡើង​នៅ​វេលាម៉ោង ៣:៣០​នាទី​រសៀល។ ខ្មាន់​កាំភ្លើង បាន​បើក​ការ​វាយ​ប្រហារ​នៅ​ពី​មុខ​គ្លីនិក​ថែ​រក្សា​សម្ផស្ស​មួយ​នៅ​ក្នុង​ផ្សារ​ទំនើប Century Plaza។ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ គឺ​ជា​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ការ​នៅ​គ្លីនិក​ខាង​លើ​ផ្ទាល់ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។ ចំណែក​ឯ​អ្នក​រង​របួស​ម្នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ។

ក្រោយ​កើត​ហេតុ ប៉ូលិស​បាន​ទៅ​ដល់​ទីតាំង​ខាង​លើ ប៉ុន្តែ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​បាន​នៅ​ឡើយ ខណៈ​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា​ខ្មាន់​កាំភ្លើង​បាន​បាញ់​យ៉ាង​ហោច ៧​បង់៕

ប្រភព៖ khaosod ប្រែ​សម្រួល៖ រ័ត្ន

;