ក្រសួងកសិកម្ម ចេញសារាចរណែនាំដើម្បីទប់ស្កាត់ជម្ងឺផ្តាសាយបក្សី

  • 2020-02-19 02:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងកសិកម្ម បាន​ចេញ​សារាចរ​ណែនាំជា​បន្ទាន់​មួយ​ដើម្បី​ការ​ទប់​ស្កាត់​ជម្ងឺ​ផ្តាសាយ​បក្សី​ក្រោយ ការ​ផ្ទុះ​ជម្ងឺនេះ​ក្នុង​ប្រទេស វៀតណាម។ យោងតាមក្រសួងកសិកម្ម នៅ​ខេត្ត​ត្រាវិញ​ភាគ​ខាង​ត្បូង ការផ្ទុះជំងឺផ្តាសាយបក្សី បាននាំ​ឲ្យមានការសម្លាប់សត្វមាន់ជាង ៥ម៉ឺន៥ ពាន់ក្បាល។

សារាចរណែនាំដើម្បីទប់ស្កាត់រួមមានការដាក់វិធាន ការពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និង​ផលិតផល ពីបក្សីខុសច្បាប់ ដែលឆ្លងកាត់តាមច្រកព្រំដែន ច្រកតាម អាកាសយានដ្ឋាន​អន្តរ​ជាតិ កំពង់ផែ និងពីខេត្តមួយ ទៅខេត្តមួយ ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការ ជា​មួយ​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសសមត្ថកិច្ចច្រកចេញ ចូលតាមព្រំដែន។

លើស​ពី​នេះ​ត្រូវ​មាន​ការ​បង្កើន​ការ​ត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផល សត្វបន្ថែមទៀត ដោយ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការិយាល័យផលតិកម្ម និង​បសុព្យា​បាលរាជធានីខេត្ត អាជ្ញាធរ​ថ្នាក់​ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព ឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្សី កន្លែង​ប្រមូល​ផ្តុំបក្សី កន្លែង​អាជីវកម្មបក្សី និងសត្តឃាតដ្ឋានបក្សី។

ក្រសួងកសិកម្ម បន្ថែម​ទៀត​ថា​ត្រូវ​បង្កើនការអង្កេត តាមដាន ឃ្លាំ​មើល ត្រួតពិនិត្យ​សុខភាព​បក្សី​នៅ​ទូទាំង​ប្រទេស និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុង ករណី​សង្ស័យ​ផ្ទុះជំងឺផ្តាសាយបក្សី រាល់​ការ​ចរាចរបក្សី និងផលិតផលពីបក្សីត្រូវមានលិខិតអនុញ្ញាត វិញ្ញាបន បត្រអនាម័យសត្វ និង​ផលិត​ផល​សត្វ ស្រប​តាមបទដ្ឋានបច្ចេកទេស និងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាព សត្វ និង​អនា​ម័យ​សត្វ​ពីមន្រ្តីជំនាញបសុពេទ្យនៅចំណុចដើមទី និងចំណុចចុងទីឱ្យបានត្រឹមត្រូវ និង​វិធាន​ការ ជា​ច្រើនទៀតរួមទាំងវិធានលាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគតាមលក្ខណៈបច្ចេកទេស និង​ការ​បង្កើន​ការ អប់រំផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;