សម្តេច ស ខេង បញ្ជាឲ្យស៊ើបអង្កេតករណីទារកអាយុ ៥ខែម្នាក់ស្លាប់នៅក្នុងពន្ធនាគារ
- 2020-02-19 04:01:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស ខេង បញ្ជាឲ្យស៊ើបអង្កេតករណីទារកអាយុ ៥ខែម្នាក់ស្លាប់នៅក្នុងពន្ធនាគារ
ចន្លោះមិនឃើញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតទៅលើករណីទារកដែលមានអាយុ ៥ខែម្នាក់ដែលបានស្លាប់នៅក្នុងពន្ធធានាគារជាមួយមដាយ។ នេះបើតាមការបញ្ជាក់របស់សម្ដេចប្រាប់ខ្លីៗ នៅក្រោយកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ នៅថ្ងៃទី ១៩ កុម្ភះ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ចំពោះករណីនេះ លោក នុត សវនា អ្នកាំពាក្យបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារកំពុងស៊ើបអង្កេតលើករណីទារុណអាយុ ៥ខែ ដែលបានស្លាប់។ ហើយបើរកឃើញមន្ត្រីពន្ធនាគារណាធ្វេសប្រហែស គឺអាចប្រឈមការដាក់ពិន័យរដ្ឋបាល។
អង្គការលីកាដូក៏បានធ្វើការទាមទាឲ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតលើករណីនេះផងដែរ។ គូសបញ្ជាក់ថាបើតាមការចុះផ្សាយរបស់អង្គការលីកាដូ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ – ទារកអាយុ ៥ខែម្នាក់រស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ ការស្លាប់ដ៏ខ្លោចផ្សារនេះបង្ហាញពី តម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ៕