គ្រូ AT ថាមិនដែលឃើញអ្នកគាំទ្រហ៊ោខ្លាំងពេញ ៩០ នាទីដូចកាលឈ្នះ Liverpool នៅ UCL

  • 2020-02-20 07:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Simeone បានសរសេរនៅលើបណ្ដាញសង្គមពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ "ខ្ញុំស្នាក់នៅទឹកដីទីក្រុងម៉ាឌ្រីតនេះ ៨ ឆ្នាំមកហើយ មិនដែលឃើញទិដ្ឋភាពអ្នកគាំទ្រស្រែកហ៊ោពេញ ៩០ នាទីយ៉ាងដូច្នេះទេ។ វាពិតជារំជួលចិត្តណាស់" ។

រូបថត៖ facebook/Atlético de Madrid
បើយោងតាមប្រភពពីគណនីផ្លូវការរបស់ក្លឹប គឺពិតជាគួរឲ្យសរសើរទឹកចិត្តអ្នកគាំទ្រមែនៗ ពួកគេចំនួនជាង ៦ ម៉ឺននាក់នាំគ្នាស្រែកមិនឈប់សោះ តាំងពីចាប់ផ្តើមរហូតដល់អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដែល Atlético de Madrid ឈ្នះជើងទី ១ ដោយលទ្ធផល ១-០ តាំងពីនាទី ៤ ។

ដូចនេះ Liverpool នឹងត្រូវស្វាគមន៍ក្រុមលោក Simeone ជើងទី​ ២ វិញម្ដងនៅទឹកដី Anfield។ ក្រុមទាំងពីរនឹងសងសឹកគ្នានៅថ្ងៃ ១១ ខែមីនានៅវគ្គ ១៦ ក្រុមចុងក្រោយពាន Champions League 2020៕

វីដេអូអ្នកគាំទ្រស្រែកហ៊ោនឹងដុតភ្លើងគប់ស្វាគមន៍ក្រុម Liverpool មុនប្រកួត៖

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;