CDC យល់ព្រមលើគម្រោងផ្សារទំនើបមួយមានតម្លៃជាង ១១៣លានដុល្លារ

  • 2020-02-24 09:55:55
  • ចំនួនមតិ 2 | ចំនួនចែករំលែក 69

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី ២៤ កុម្ភះ ២០២០ នេះក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) បាន​យល់​ព្រម​តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបន​ប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ROYAL CAMBODIAN HOSPITAL CO., LTD” គម្រោង​សាងសង់​និង​អាជីវកម្ម​មន្ទីរ​ពេទ្យ​អន្តរជាតិ​ចំនួន ១ ៥០០គ្រែ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ដីឡូតិ៍​តាម​បណ្តោយ​មហាវិថី​សម្តេច​ហ៊ុន សែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៥០០កន្លែង។

២- “ CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ១១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។

៣- “ANGKOR WILDLIFE & AQUARIUM CO., LTD” គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មាន​ទុន​វិនិយោគ​ប្រមាណ ៧១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

៤- “CAMINA INDUSTRIAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិត និង​ផ្គុំ​ដំឡើង​ឧបករណ៍​ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៦២កន្លែង។

៥- “V & J K DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង។

៦- “HAN WEI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៦កន្លែង៕

អត្ថបទ៖ ម៉េងងី

;