ឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង ២លាននាក់

  • 2020-02-26 07:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ ២ ២២៩ ៤៨២នាក់ កើនឡើង ៨,៨៧​ភាគ​រយ ក្នុង​នោះ​ភ្ញៀវជាតិមានចំនួន ១ ៣៤៣ ៦៩០នាក់ ថយចុះ ៨,៣៧ភាគរយ និងភ្ញៀវអន្តរជាតិ ៨៨៥ ៧៩២នាក់ កើនឡើង ៥២,៤១ភាគរយ។ នេះ​បើ​តាម​លើក​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍ឆ្នាំ២០២០ កាល​ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជាមាសបៃតង នឹង​ជាវិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​នានា​ចូល​រួម​ជំរុញ​កំណើននឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគ ការ​កាត់​បន្ថយ​ភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា និង​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌ និងធនធានធម្មជាតិយ៉ាងសំខាន់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;