វីរុសឆ្លងដល់អ៊ីតាលី Juventus នឹងលេងគ្មានអ្នកមើលផ្ទាល់ខណៈក្លឹបមួយទៀតសងលុយសំបុត្រវិញ

  • 2020-02-26 07:15:43
  • ចំនួនមតិ 6 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ


Juventus នឹងត្រូវលេងទល់នឹងក្រុម Lyon នៅទឹកដីបារាំង ដោយបិទទ្វារមិនឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅនៅម៉ោង ៣ យប់ឈានដល់ថ្ងៃទី ២៧ ខែកុម្ភៈជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League​ ។

វីរុសកូរ៉ូណា ឬ COVID-19 បានឆ្លងដល់ទឹកដីអឺរ៉ុបរួចហើយ ក្នុងនោះអ៊ីតាលី ជាប្រទេសមួយដែលកំពុងផ្ទុះ មកទល់ពេលនេះ ការតេស្តរកឃើញថាលើមនុស្ស ១១ នាក់ ចំនែកនៅបារាំង ក៏តេស្តរកឃើញមានអ្នកឆ្លងផងដែរ។

ក្រោយកំពុងពើបប្រទៈនឹងជម្ញឺរីករាលដាលមួយនេះ លីគ​កំពូល​អ៊ីតាលី Serie A រហូតដល់ឈានការផ្អាកសកម្មភាពនានា ឯការប្រកួតខ្លះបើកឲ្យលេងដោយគ្មានអ្នកគាំទ្រ(Juventus ជាមួយ Inter Milan ពានលីគធ្វើនៅទីក្រុងតូរីន)។

ខណៈ Inter Milan ក៏បានប្រកាសជាសាធារណៈហើយថា ក្លឹបនឹងសងលុយវិញពេញថ្លៃឲ្យអ្នកគាំទ្រ សម្រាប់តម្លៃទិញសំបុត្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន San Siro ទាំងពានលីគនិងពានអឺរ៉ុប។

Juventus ជាមួយ Inter Milan

Inter ក៏នឹងត្រូវទទួលក្រុមមកពីប៊ុលការី Ludogorets Razgrad លេងពានរង្វាន់ធំលំដាប់ទី ២ អឺរ៉ុប Europa League ក៏នឹងអនុវត្តវិធានការសងលុយឲ្យអ្នកគាំទ្រវិញដូចគ្នាផងដែរ។

ក្រៅពីចំណាត់ការបន្ទាប់របស់ក្លឹបដែលបិទទ្វារមិនអនុញ្ញាតិឲ្យមានអ្នកចូលមើល ក៏បានប្រកាសឲ្យអនុវត្តក្បួនអនាម័យជាច្រើនដើម្បីការពារដូចជា តម្រូវឲ្យពាក់ម៉ាស់ជាដើម។

បើយោងតាមសេចក្តីប្រកាសរបស់ UEFA បានឲ្យដឹងថា ទីក្រុងរ៉ូម អ៊ីតាលី ដែលជាប្រទេសមួយក្នុងចំណោមម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Euro 2020 កំពុងចាត់ចែងលើរឿងនេះឲ្យកាន់តែរហ័ស។ បើនៅតែមិនអាចដោះស្រាយបាន វានឹងប៉ះពាល់ដល់ផ្អាក ឬពន្យាពេលច្រើនប្រកួតពានដ៏ធំមួយនេះថែមទៀតផង៕

ចំណាត់ការរបស់ Inter

ប្រភព៖ Channelnewsasia | en.as. ប្រែ​សម្រួល៖ រក្សា

;