ឃាត់ខ្លួនជនជាតិតៃវ៉ាន់ ៤នាក់ជិះកប៉ាល់ពីចិនមកកម្ពុជា

  • 2020-02-26 06:51:01
  • ចំនួនមតិ 89 | ចំនួនចែករំលែក 1434

ចន្លោះមិនឃើញ


យោងរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យ​ដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​ថា មន្ត្រីសុខាភិបាលក្រុមឆ្លើយតបបន្ទាន់នឹងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត សហការ​ជាមួយ​មន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កងទ័ពជើងទឹកជើងនៅលើផ្ទៃសមុទ្រកោះកុងក្រៅ បានធ្វើការឃាត់កប៉ាល់នេសាទ ជន​ជាតិ​តៃវ៉ាន់​ចំនួន ៤នាក់ស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែល​មាន​រៀប​រាប់​ឈ្មោះ​ដូចខាងក្រោម៖

  1. LEE SHIH YUAN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 353457930 ថ្ងៃខែឆ្នាំកំណើតៈ ២០ មីនា ១៩៧៣

  2. LIAW CHUEN SEN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 312621852 ថ្ងៃខែឆ្នាំកំណើតៈ ២២ មេសា ១៩៥៦

  3. YEH CHUN-YIN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 313624060 ថ្ងៃខែឆ្នាំកំណើតៈ ១០ កក្កដា ១៩៥៣

  4. MAI SHENG-I ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 315908547 ថ្ងៃខែឆ្នាំកំណើតៈ ០៥ ឧសភា ១៩៧៨

ជនជាតិតៃវ៉ាន់ទាំង ៤នាក់បានធ្វើដំណើរតាមកប៉ាល់នេសាទ ចេញពីប្រទេសនៅថ្ងៃទី៦ ខែមករា ឆ្នាំ​២០២០ ហើយ​បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ​មិន​បាន​ចូល​ចត​នៅ​ប្រទេស​ណាមួយ​ឡើងមុនពេលមកដល់ប្រទេសកម្ពុជា។

ឆ្លងកាត់ការត្រួតពិនិត្យតាមបច្ចេកទេសវេជ្ជសាស្រ្ត របស់មន្ត្រីសុខាភិបាល មិនមានសញ្ញា និង​រោគ​សញ្ញា ទាក់​ទងនឹងជំងឺរលាកសួតប្រភេទថ្មី CoVid-19 ឡើយ ដោយពួកគាត់មានកំដៅធម្មតា មិន​មានបញ្ហាផ្លូវដង្ហើម។ បច្ចុប្បន្ន​កប៉ាល់របស់ជនជាតិតៃវ៉ាន់ បានចតនៅលើផ្ទៃសមុទ្រកោះកុងក្រៅ ដើម្បីជួសជុលម៉ាស៊ីនកប៉ាល់ និង​ស្ថិតក្រោមការតាមដានរបស់កងទព័ជើងទឹកសមុទ្រកោះកុងក្រៅ៕

អត្ថបទ៖ កុសល

;