CDC យល់​ព្រមលើគម្រោងសាងសង់សណ្ឋាគារផ្កាយ ៥មួយមានទុនវិនិយោគជាង ៦១លាន​ដុល្លារ

  • 2020-02-26 10:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ


ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១២០ បាន​យល់លើ​គម្រោង​វិនិយោគជា​ច្រើន​ដូចខាងក្រោម៖

  • “WON MAJESTIC (CAMBODIA) CO., LTD” គម្រោងសាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន ៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦១,៣លាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៨កន្លែង។
  • “ JOVIAL CHARM CO., LTD” គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០៩កន្លែង។
  • “PINYTEX CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្បាញក្រណាត់ និង​ជ្រលក់​ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ​៥១៤កន្លែង។
  • “BRANWELL INDUSTRIAL (CAMBODIA) COMPANY LIMITED” គម្រោង​បង្កើត​រោង​ចក្រ​ផលិត​សម្ភារៈ​បរិក្ខាអគ្គិសនី (ជើងក្រានដុតសាច់-ដុតនំ, ប្រដាប់ផ្លុំសក់-មូរសក់-សំងួតសក់, ប្រដាប់​កោរ​រោម, ជក់សម្អាតផ្ទៃមុខ, សម្ភារៈម៉ាស្សាដងខ្លួន-មុខ-ជើង និងត្រាំជើង) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅភូមិផ្តៅពេននិងភូមិសន្តិភាព ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគប្រមាណ ៧,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។
  • “CRYSTAL RICE (KAMPUCHEA) CO., LTD” គម្រោងសាងសង់ និង​អាជីវកម្ម​កំពង់​ផែ​អន្តរ​ជាតិ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគចំនួន ៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥២កន្លែង។

អត្ថបទ៖ ម៉េងងី

;