មេដឹកនាំ​ទីពីរ បន្ទាប់ពី​សម្តេច ហ៊ុន សែន ដែល​ធ្វើទស្សនកិច្ចនៅចិន ក្រោយ​ផ្ទុះកូរ៉ូណា

  • 2020-02-27 02:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ម៉ុងហ្គោលី លោក Khaltmaa Battulga នឹង​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២០។ នេះបើតាមការ​ប្រកាស​របស់​ក្រសួង​ការបរទេសចិន នៅព្រឹកនេះ។

ជំនួបរវាងលោក Khaltmaa Battulga និង​ លោក Xi Jinping នាពេលកន្លងមក
លោក​នឹង​ក្លាយ​ជាមេដឹកនាំពិភពលោកទី២ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ដែល​ធ្វើទស្សនកិច្ចនៅប្រទេសចិន ក្រោយមានការផ្ទុះវីរុសកូរ៉ូណាថ្មី COVID-19។

សូមរំលឹកថា ក្រោយ​ការផ្ទុះវីរុសនេះ សម្តេច ហ៊ុន សែន បានក្លាយជាមេដឹកនាំទីមួយ ដែលជាន់ដីប្រទេសចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០៕

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;