ជប៉ុនផ្តល់សម្ភារៈវេជ្ជសាស្រ្តដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី COVID-19

  • 2020-02-27 03:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុនផ្តល់សម្ភារៈបរិក្ខារ ឬវេជ្ជសាស្រ្តដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី COVID-19 ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ឯកអគ្គរាជទូតជប៉ុន MIKAMI MASAHIRO បាន​ប្រគល់​ជូន​សម្ភារៈ​បរិក្ខារ​ទាំងនេះទៅកាន់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ពិធី​ប្រគល់​ទទួល​សម្ភារៈ​បរិក្ខារវេជ្ជសាស្រ្តត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី ២៦ ខែកុម្ភៈ។

រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា
សម្ភារៈបរិក្ខារ ឬវេជ្ជសាស្រ្តរបស់​រដ្ឋាភិបាលជប៉ុនបានផ្តល់មាន អាវបំពង់ចំនួន ៩ ៣៦០, អាល់កុល​សម្អាតដៃ ៤៨០ដប, វែនតាសុវត្ថិភាពចំនួន៥៤០, ស្រោមដៃសុវត្ថិភាពចំនួន ១២,២០០គូ, ម៉ាស់​របាំង​ចំនួន ១២ ០០០ និងម៉ាស់​វះកាត់ចំនួន ២៦ ៤០០។

រាជរដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា​សម្ភារៈ​ទាំង​នេះ​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ដើម្បី​ឆ្លើយ​តប​ជាបន្ទាន់របស់ក្រសួងសុខាភិបាលមិនត្រឹមតែការរាតត្បាតនៃជំងឺកូរ៉ូណាថ្មី COVID19 នា​ពេល​បច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ការរាតត្បាតនាពេលអនាគតផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;