លោកត្រាំ ​ប្រាប់​ពល​រដ្ឋ​ខ្លួន​កុំ​ឲ្យ​ស្លន់ស្លោ​រឿង​កូរ៉ូណា តែខ្លួន​ឯង​លាង​ដៃ​ញឹក

  • 2020-02-27 05:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ធ្វើ​កម្មវិធី​សន្និសិទកាសែត​ស្ដីពី​ការ​វិវត្ត​របស់​វីរុសកូរ៉ូណា​ថ្មី COVID-19 នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ក្នុងនោះលោកបាន​និយាយពីការលាងដៃដ៏ញឹកញាប់។

ឆ្លើយ​និង​សំនួរ​របស់​អ្នក​កាសែត​ម្នាក់​ផ្សាយ​ផ្ទាល់​ក្នុង​ផេក​សារព័ត៌មាន​ TIMEដែល​បាន​សួរ​ថា តើ​លោក​កំពុង​តែ​ប្រាប់​ជនជាតិ​អាមេរិក​ទាំង​អស់​? ឬ​លើក​លែង​អ្នក​ដែល​កំពុង​ផ្ទុក​ជំងឺ​នេះ​ថា កុំ​ឲ្យ​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​ពួក​គេ​ហើយ​​ងាក​មក​ប្រុង​ប្រយ័ត្ន​ជាមួយ​និង​មេរោគ​កូរ៉ូណា​ឬ? លោក​ត្រាំ​ឆ្លើយ​ថា​៖​ «ទេ​! អ្នក​ប្រហែល​ជា​បាន​លឺ​ហើយ​ ខ្ញុំ​ជា​ម្នាក់​ដែល​បាន​លាង​ដៃ​ញឹក​ជាង​គេ​ ហើយ​ត្រូវ​តែ​ស្អាត​​ជានិច្ច​បើ​មិន​ចាំបាច់​ទេ អ្នក​មិន​គួរ​ចាប់​ដៃ​ជាមួយ​អ្នក​ដទៃ​ញឹក​ពេក​ទេ​»។

ប្រធានាធិបតី​ទី៤៥​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ​បន្ត​ទៀត​ថា​៖ «កាល​ពី​១សប្តាហ៍​មុន​ខ្ញុំ​បាន​ជួប​បុរស​មួយ​នាក់​ ខ្ញុំ​ខាន​បាន​ជួប​គាត់​យូរ​ហើយ​ គាត់​មក​ជួប​ខ្ញុំ ខ្ញុំ​សួរ​គាត់​ថា​ តើ​លោក​សុខ​សប្បាយ​ទេ?​ គាត់​នោះ​ឆ្លើយ​ថា​ទេ ដូច​ជា​មិន​សូវ​ស្រួល​ខ្លួន​សោះ​រាង​ចង់​គ្រុន​ហើយ​ផ្ដាសាយ​យ៉ាងម៉េច​ទេ ហើយ​គាត់​នៅ​តែ​មក​រាក់ទាក់​និង​ខ្ញុំ​ទៀត​តែ​ខ្ញុំ​ប្រាប់​ថា សូម​អភ័យទោស​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​លាង​ដៃ​សិន​»។ យ៉ាង​ណា​មិញ​ការ​លើក​ឡើង​របស់​លោក​ត្រាំ​គឺ​ទំនង​ចង់​ឲ្យ​សាធារណជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​តែ​ប៉ុណ្ណោះ​៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ត្រង់​នាទី​ (-11:4)៖

អត្ថបទ៖ Yorn Sovieth

អត្ថបទថ្មី
;