តួជំនួស Fan Bingbing បង្ហាញរាងយូរពេកលើកម្រាលព្រំ ត្រូវគេសុំឲ្យចេញ

  • 2020-02-27 08:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី​ចិន មិន​សូវ​ជា​ល្បី​ឈ្មោះ​ម្នាក់​បាន​ទទួល​រង​ការរិះគន់​ជា​ខ្លាំង បន្ទាប់​ពី​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ពេល​បង្អួត​រាង​លើ​កម្រាល​ព្រំ​ក្រហម​ដល់​ទៅ​៦០ នាទី។

កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​ចុះ​ផ្សាយ​ថា តារា​សម្ដែង​ស្រី​ចិន Sun Xiao បាន​បង្ករ​ការ​ផ្ទុះ​មតិរិះគន់​ជា​ខ្លាំង នៅ​ពេល​នាង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត Berlin។ តាម​នោះ​ដែរ ទោះ​បី​ជាគ្មាន​វណ្ណកម្ម​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ស្រុក​កំណើត​ក៏​ដោយ តែ​នាង​នៅ​តែ​ទទួល​បាន​សំបុត្រ​មួយ​ក្នុង​កម្មវិធី​ដ៏​ធំ​នេះ។

ប្រភព​ដដែល បាន​លើក​ឡើង​ថា តួ​ស្រី​ជំនួស​របស់​កំពូល​តារា​សម្ដែង​ស្រី Fan Bingbing បាន​ដើរ​តួ​តូច​មួយ​ក្នុង​រឿង My Salinger Year របស់​អ្នក​ដឹកនាំ​រឿង​ជនជាតិ​កាណាដា Philippe Falardeau ទើប​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នេះ។

163 បាន​បន្ថែម​ថា ក្រុម​ការងារ​របស់​រឿង My Salinger Year ទាំង​អស់​បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​ថត​រូប ហើយ​ដើរ​ចេញ​ទាំង​អស់ ​មាន​តែ Sun Xiao ប៉ុណ្ណោះ​ ដែល​នៅ​ឈរ​កាច់​រាង​នៅ​ទី​នេះ​៦០​នាទី រហូត​ដល់​តែ​ក្រុមការងារ​របស់កម្មវិធី​ចេញ​មក​អញ្ជើញ​នាង​ចេញ​ពី​កម្រាល​ព្រំ​ក្រហម ដើម្បី​ឲ្យ​តារា​ដទៃ មក​ថត​រូប។

នៅ​ពេល​ឃើញ​រូប​ភាព​បែប​នេះ ទស្សនិកជន​បាន​បង្ហាញ​ពី​ភាព​អាម៉ាសមុខ​នៅ​ពេល​តារា​ប្រទេស​ខ្លួន មាន​សកម្មភាព​បែប​នេះ ក្នុង​កម្មវិធី​អន្តរជាតិ​ដ៏​ធំ​យ៉ាង​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ដែល​តារា​ចិន​ត្រូវ​ដេញ​ពី​កម្រាល​ព្រំ​ក្រហម ដ្បិត​​សូម្បី​តែ​តារា​ធំ​ៗ​ដូច​ជា Li Bingbing ក៏​ធ្លាប់​ត្រូវ​អញ្ជើញ​ចេញ​ពី​កន្លែង​ថត​រូប​ដូច​គ្នា ព្រោះ​បង្ហាញ​រាង​យូរ​ពេក៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;