មេរោគ​កូរ៉ូណាថ្មី គឺឆ្លងទៅមនុស្សបែបនេះ!

  • 2020-02-28 01:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺឆ្លង (CDC) បាន​ឱ្យដឹងថា មេរោគ​កូរ៉ូណា​ប្រភេទថ្មី​ ឆ្លងតាម​រយ:តំណក់​ទឹកតូចៗ​ ដែលខ្ទាតចេញ​មកក្រៅតាមរយ:ក្អកឬ​កណ្តាស។​ តំណក់ទឹក​តូចៗរបស់​អ្នកជំងឺ​ដល់​ទីណា​ មេរោគ​នឹងទៅដល់​ទីនោះ។

បើតាម​ប្រភពដដែល អ្នកវិទ្យាសាស្រ្ត​រកឃើញថា​ ចម្ងាយ​ខ្ទាត​ចេញពី​មុខ​មនុស្ស​យើង​ចម្ងាយ​បាន​ ៣​ហ្វីត​ បើគិត​ពី​រង្វាស់​ម៉ែត្រ គឺ​ ៩០​សង់ទីម៉ែត្រ។ «ដូច្នេះបើយើង​នៅឆ្ងាយ​ពីអ្នក​ជំងឺលើស​ពី ១ម៉ែត្រ​ យើងនឹង​គេចផុត​ពីតំណក់ទឹក​តូចៗ​ទាំងនោះ។ ពេលអ្នក​ជំងឺ​ក្អក​ឬកណ្តាស​ម្តងៗ​ បណ្តាល​ឱ្យខ្ទាត​ទៅលើ​ផ្ទៃ​ផ្សេងៗ​ ដូចជា​លើតុ​ លើ​ជញ្ជាំង​ លើបង្កាន់ដៃ​។ល។ និងដៃរបស់គាត់​ ក្រោយញី​ច្រមុះ​ប្រលាក់​សំបោរ​ ប៉ះដៃ​ទ្វារ​ប៉ះ​ជញ្ជាំង​ប៉ះ​បង្កាន់​ដៃ​ ដែលអ្នក​ជាប៉ះ​ផ្ទៃទាំងនោះ​បណ្តាលឱ្យឆ្លង​ពេលយើងប៉ះមុខ​និងច្រមុះ»។

អ្នក​វិទ្យាសាស្រ្ត​រកឃើញ​ថា​ ក្នុងមួយ​ថ្ងៃ​មនុស្ស​យើងប៉ះ​មុខ​ជាមធ្យម​ ៦០​ដង​ ។ ហេតុដូច្នេះ​ តម្រូវ​ឱ្យ​អ្នកជំងឺ​ត្រូវពាក់ម៉ាស់​ដើម្បី​កុំឱ្យខ្ទាត​ចេញ​មកក្រៅ​ និងទាំងអ្នក​ឈឺនិងអ្នកជា​ ត្រូវតែឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ អាល់កុល​ ជេល​ ជាដើម។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥

អត្ថបទ៖ សំភី

អត្ថបទថ្មី
;