លើកនេះ កូរ៉ូណា កាន់តែ​ឆ្លងដល់​ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់​ហើយ

  • 2020-02-28 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ


លោកស្រី Masoumeh Ebtekar អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី និង​គ្រួសារ បាន​ឆ្លងវីរុស​កូរ៉ូណា​ប្រភេទ​ថ្មី COVID-19។

លោកស្រី Ebtekar គឺ​ជា​សមាជិក​ទីមួយ​នៃ​គណៈរដ្ឋមន្រ្តី​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ដែល​ឆ្លង​មេរោគ​នេះ។

កាលពី​ថ្ងៃអង្គារកន្លងទៅ អនុរដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ លោក Iraj Harirchi ក៏រកឃើញថាមានផ្ទុកវីរុសប្រភេទថ្មីនេះផងដែរ។

គិត​ត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រជាជនអ៊ីរ៉ង់ ២៦នាក់ហើយ ដែលបានស្លាប់ដោយការឆ្លង COVID-19 ក្នុងចំណោម​អ្នកដែលរកឃើញមានផ្ទុកវីរុសនេះ ចំនួន ២៤៥នាក់៕

ចុចអាន៖ វីដេអូ៖ អនុរដ្ឋមន្រ្តីអ៊ីរ៉ង់ ក្អក បែកញើសពេលឡើង​ថ្លែង ដល់ពេល​ពិនិត្យ​សុខភាព​ឃើញផ្ទុក​កូរ៉ូណា

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

;