Felix ស៊ីប្រឡោះជើងគេថ្ងៃមុនជាប់ក្នុងចំណោមគ្រាប់ល្អប្រចាំសប្ដាហ៍នៅ La Liga

  • 2020-02-28 04:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ


Joao Felix តាំងពីរបួសជង្គង់​ធ្ងន់ធ្ងរ​កាលខែកញ្ញាឆ្នាំ ២០១៩ (​តាំងសប្ដាហ៍​ទី ៩ មកម្ល៉េះ)។ មកទល់ពេលនេះទើបនឹងជាសៈស្បើយបានបង្ហាញខ្លួនលើកដំបូងនៅលីគ និងអាចស៊ុតបាន ១ គ្រាប់ថែមទៀតផងក្រោយពេលប្តូរចូលនៅនាទី ៥៨ ប៉ុន្តែប្រកួតរូបគេបានកាតលឿងពិន័យមួយសន្លឹកនៅចុងម៉ោង ខណៈដែល ២ គ្រាប់មុនរកបានដោយមិត្តរួមក្រុម Correa និង Koke។

រូបថត៖ La Liga

ក្រោយបង្អាញខ្លួនលើកដំបូងបែបនេះ ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យក្មេងរូបនេះបានបញ្ចេញបច្ចេកទេសយកបាល់ និងញាក់ខ្សែការពារចូលប្រឡោះជើងយ៉ាងស្អាត ជាប់ក្នុងចំណោម Best skills ប្រចាំសប្ដាហ៍ទី ២៥ នៅ La Liga ។

លទ្ធផលយ៉ាងត្រចះត្រចង់ដូច្នេះ ក៏បានជួយឲ្យក្រុម Atletico Madrid ឈ្នះ ៣-១ លើក្រុម Villareal ឈរលេខ ៣ ក្នុងតារាងមាន ៤៣ ពិន្ទុនៅសប្ដាហ៍ទី ២៥ រដូវកាលនេះ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម(ចុច Watch on Facebook)៖

(ចុច Watch on Facebook)

រូបថត៖ La Liga
រូបថត៖ La Liga

អត្ថបទ៖ រក្សា

;